ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោចុះយកសំណាកអាជីវករផ្សារជម្ពូវ័នលេីកទី២មនុស្សចំនួន៩៧នាក់ ជាលទ្ធផលអវិជ្ជមាន

ចែករំលែក៖

ភ្នំពេញ​៖ នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ នេះក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ​ ប្រឆាំងកូវីដ-១៩ បានចុះយកសំណាកបងប្អូនអាជីវករលក់ដូរនៅផ្សារជម្ពូវ័ន សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​ជាលេីកទី២​ មានមនុស្សចំនួន៩៧នាក់ ជាលទ្ធផលអវិជ្ជមាន។ 

អាជ្ញាធរបានឱ្យដឹងថា​ កាលពីថ្ងៃទី២៩​ ខែសីហា​ ឆ្នាំ២០២១ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ​ប្រឆាំងកូវីដ-១៩ បានចុះយកសំណាកបងប្អូនអាជីវករលក់ដូរនៅផ្សារជម្ពូវ័នមានមនុស្សចំនួន១១៤នាក់ជាលទ្ធផលរកឃេីញអ្នកវិជ្ជមានកូវីដ-១៩ម្នាក់ភេទស្រី​ ជាអ្នកលក់ពោត។ រហូតមកដល់ព្រឹកថ្ងៃទី៦ ខែកញ្ញាឆ្នាំ២០២១នេះទេីបក្រុមគ្រូពេទ្យចុះយកសំណាកជាលេីកទី២​មានមនុស្សចំនួន៩៧នាក់ ជាលទ្ធផលអវិជ្ជមានទាំងអស់។ 

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនិងបុគ្គលិកទាំងអស់ដែលពាក់ព័ន្ធនិឹងទីតាំងខាងលើ សូមមេត្តាសហការទៅយកសំណាក និងដាក់ខ្លួនដាច់ដោយឡែកដើម្បីសុវត្ថិភាព និងសូមយកចិត្តទុកដាក់តាមដានសុខភាពរបស់ខ្លួនរយៈពេល ២១ថ្ងៃ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖