ខេត្តបាត់ដំបង៖ នេះបេីយោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន នៅរសៀលថ្ងៃចន្ទទី០៦ ខែកញ្ញា ឆ្នាំ២០២១នេះថា៖ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសន្តិភាព និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាស្ដា ក្រោមការដឹកនាំបញ្ជារបស់លោកផ្ទាល់ បានធ្វេីការបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ដែលជាមុខសញ្ញាលួចនៅវេលាម៉ោង ០៣និង ០៩នាទីរសៀលថ្ងៃអាទិត្យទី០៥ ខែកញ្ញា ឆ្នាំ២០២១ម្សិលមិញនេះ។
លោកអធិការនគរបាលស្រុកសំពៅលូន បានបន្តទៀតថា ជនសង្ស័យខាងលេីនេះ បានធ្វេីសកម្មលួចយកធុងបាស) ចំនួន ០១ ករណី នៅចំណុចក្រុមទី ០១ ភូមិតាស្តា ឃុំតាស្ដា ស្រុកសំពៅលូន ខេត្តបាត់ដំបង ដែលកើតឡើង នៅវេលាម៉ោងប្រហែល ០២ រំលងអាធ្រាតថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចក្រុមទី ០៨ ភូមិអូរស្ងាត់ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។
ជនសង្ស័យចំនួន ០២នាក់៖ ទី១. ឈ្មោះ អឿន រុន ភេទប្រុស អាយុ ៣២ ឆ្នាំ មានទីលំនៅ ភូមិតាស្តា ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង, និងទី២.ឈ្មោះ វណ្ណា តុលា ភេទប្រុស អាយុ ៣០ ឆ្នាំ មានទីលំនៅស្នាក់បណ្ដោះអាសន្ន ភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ។
ប្រភពដដែល បន្តថា មុនពេលកេីតហេតុ ជនសង្ស័យខាងលេីនេះ បានធ្វើសកម្មភាពផ្លោះរបងចូលក្នុងបរិវេណផ្ទះរបស់ប្រជាពលរដ្ឋ ហើយលួចយកធុងបាសមួយឈុត ចំនួន ០៥ គ្រាប់ដែលជារបស់ជនរងគ្រោះឈ្មោះ សុត វ៉ិត ភេទប្រុស អាយុ ៣៦ ឆ្នាំ មានទីលំនៅភូមិអូរស្ងាត់ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ក្រោយពេលធ្វើសកម្មភាពរួច ជនសង្ស័យទាំងពីរនាក់ បានលីធុងបាសនោះចេញមកក្រៅ ភ្លាមនោះក៏មានប្រជាពលរដ្ឋរាយការណ៍ ជូនដល់សមត្ថកិច្ចយើង កម្លាំងជំនាញក៏បានចុះទៅដល់កន្លែងកើតហេតុ និងបានតាមស្រាវជ្រាវកំណត់មុខសញ្ញា ហើយឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់ ព្រមទាំងដកហូតវត្ថុតាងយកមកកាន់អធិការនគរបាលស្រុកសំពៅលូនតែម្តង ។
ក្នុងកិច្ចប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាចោរកម្ម ចំនួន ០២ នាក់ មានឈ្មោះខាងលើ ចាត់ការបន្តតាមនីតិវិធីច្បាប់ ចំពោះវត្ថុតាងធុងបាស ០១ ឈុត ដែលដកហូតបាននោះ ត្រូវបានកម្លាំងសមត្ថកិច្ចយើងប្រគល់ជូនម្ចាស់ជាជនរងគ្រោះវិញ ។
ជាមួយគ្នានេះ លោកលោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន ក៏បានអំពាវនាវបងប្អូនប្រជាពលរដ្ឋរួមគ្នាទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុវត្ត ៣ កុំ ៣ ការពារ៕
ដោយ៖សហការី