ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ផ្តល់រង្វាន់លើកទឹកចិត្តជូនដល់ លោកតា លោកយាយ អាយុលើសពី ១០០ ឆ្នាំ រស់នៅក្នុងខេត្តកំពង់ធំ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០២១ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានអញ្ជើញចុះបំពេញបេសកកម្មនៅខេត្តកំពង់ធំ ដើម្បីនាំយក រង្វាន់លើកទឹកចិត្តរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លោកតា លោកយាយ ដែលមានអាយុលើសពី ១០០ ឆ្នាំ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ៥នាក់ រស់នៅទីតាំងផ្សេងគ្នាក្នុងខេត្តកំពង់ធំ។

១-លោកយាយ ម៉ែន នឹម ព្រះជន្ម ១០១ឆ្នាំ រស់នៅភូមិតាអោក ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ 

២-លោកយាយ ជុំ ធីម ព្រះជន្ម ១០១ ឆ្នាំ រស់នៅភូមិបញ្ជាលា ឃុំគោល ស្រុកប្រាសាទសំបូរខេត្តកំពង់ធំ 

៣-លោកយាយ  ទិត ហៀត ព្រះជន្ម ១០១ឆ្នាំ ភូមិចារជុំ

ឃុំ សំបូរ ស្រុកប្រាសាទសំបូរខេត្តកំពង់ធំ។ 

៤-លោកយាយ ញឹក ខាត់ ព្រះជន្ម ១០៣ឆ្នាំ ភូមិចារជុំ

ឃុំ សំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ 

៥-លោកតា លឹម ហេង ព្រះជន្ម ១០១ឆ្នាំ រស់នៅភូមិដងក្ដារ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។

សូមបញ្ជាក់ថា អំណោយសម្តេចតេជោ ហ៊ុន សែន ដែលត្រូវផ្តល់ជូនលោកតា លោកយាយ ទាំង ៥នាក់ នាពេលនេះ គឺម្នាក់ៗ ទទួលបាន ថវិកាចំនួន ៣លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត។

កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩​ នៅកម្ពុជា​ គិតត្រឹមថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១​ មាន​ ៩៥,៧១%​ ធៀបជាមួយចំនួនប្រជាជនគោលដៅ​ ១០លាននាក់​ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៨៤,៩៨% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់។

រហូតដល់ ថ្ងៃទី៦ ខែកញ្ញា​ ឆ្នាំ២០២១​ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ៥២៨នាក់​ (ឆ្លងសហគមន៍​:​ ​​៣៤០ និង​ នាំចូល:​ ១៨៨) និងមានជាសះស្បេីយ​ ៤៤៧នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កេីន​ ៩៥៨២៨ នាក់​​​​​​​​​​​​​​ និងចំនួនជាសះស្បេីយសរុប​កេីន ៩១១៣១​នាក់​​​​​​​​​​​​​​​​​ និង ស្លាប់ថ្មី​ ១៣នាក់​ សរុប​ស្លាប់ ១៩៧០នាក់ ។ សូមបន្តអនុវត្តន៍​:​ ៣កុំ​ ៣ការពារ​ និងចាក់វ៉ាក់សាំងការពារ​ ។ 

សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។ 

យេីងបានធ្វេីតេស្តចំនួន​ 2146505 ស្មេីនឹង​ 127012  ក្នុង១លាន នាក់​ ។ 

ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ 115៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖