ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញបុរសម្នាក់ដេកស្លាប់នៅមាត់បៀរផ្អើលប្រជាការពារភូមិទាំងក្បាលល្ងាច

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលទាំងក្បាលល្ងាចបន្ទាប់ពីមានបងប្អូនប្រជាការពារប្រទះឃើញបុរសម្នាក់ដេកស្លាប់នៅមាត់បៀរនិងរាយការណ៍ទៅសមត្ថកិច្ចមកពិនិត្យសពភ្លាមៗសង្ស័យស្រវឹងស្រាដួលឈ្លក់ទឹកស្លាប់។

ហេតុការណ៍ប្រទះឃើញសពកាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី៥ខែកញ្ញាឆ្នាំ២០២១ស្ថិតនៅភូមិអន្សោងឃុំជ្រៃធំស្រុករមាសហែក។

នគរបាលស្រុកបានឲ្យដឹងថាបុរសខាងលើមានឈ្មោះ ពៅខ្លូនអាយុ៣៣ឆ្នាំ មុខរបរកសិកររស់នៅភូមិអន្សោង ឃុំជ្រៃធំ ស្រុករមាសហែក។

ប្រភពបន្តថាសមត្ថកិច្ចនគរបាលរដ្ឋបាលបានទទួលព័ត៌មានពីប្រជាការពារថាមានមនុស្សដួលស្លាប់នៅមាត់បៀរខាងជើងផ្ទះឈ្មោះសូ សឿន អាយុ៦៥ឆ្នាំ ត្រូវជាជីតាដែលផ្ទះនៅជិតគ្នាខាងលិចចម្ងាយ១៥ម៉ែត្រ។

ក្រោយទទួលបានព័ត៌មានកម្លាំងសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុនឹងរាយការណ៍ជូនកម្លាំងជំនាញបានចុះស្រាវជ្រាវដល់កន្លែងកើតហេតុស្ដាប់ការបំភ្លឺពីក្រុមគ្រួសារសពបានឲ្យដឹងថា សពឈ្មោះពៅ ខ្លូន នេះគឺជាមនុស្សស្រវឹងស្រាខួបហើយប្រពន្ធបានរត់ចោលសព្វថ្ងៃរស់នៅជាមួយម្ដាយ។

ប្រភពបន្ថែមថាលុះ នៅវេលាម៉ោងប្រមាណ៤ល្ងាច បុរសនេះ បានហូបស្រាស្រវឹងហើយដើរចេញបាត់ពីផ្ទះរហូតដល់ម៉ោង៦ល្ងាចក៏មានការភ្ញាក់ផ្អើលតែម្ដងទៅ។

សមត្ថកិច្ចបានបញ្ជាក់ថានៅលើខ្លួនសាកសពពុំមានស្លាកស្នាមអ្វីដែលសំគាល់ជារឿងឃាតកម្មនោះទេគឺទំនងស្រវឹងស្រាដួលឈ្លក់ទឹកស្លាប់ដោយខ្លួនឯងតែម្ដង ព្រោះនាពេលកន្លងមកធ្លាប់ដួល២ដងហើយតែមិនមានគ្រោះថ្នាក់នោះទេ។

សពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងគ្រូពេទ្យបានធ្វើតេស្តរក កូវីដ-១៩ លទ្ធផល អវិជ្ជមានទើបប្រគល់សពឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕

ដោយ៖យឹម សុថាន


ចែករំលែក៖