ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តឡង់គ្រីស័រ​ ពន្លះរថយន្តតូរីសពីក្រោយពេញទំហឹង​ រងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

    ភ្នំពេញ​ ៖​ បុរសម្នាក់បេីករថយន្តឡង់គ្រីស័រយ៉ាងលឿនមិនប្រយ័ត្នបានជ្រុលទៅបុករថយន្តតូរីសដឹកអីវ៉ាន់ពីក្រោយពេញទំហឹង​ បណ្ដាលឲ្យរងការខូចខាតទាំងសងខាងយ៉ាងដំណំ​ ។ ហេតុការណ៍នេះដែរបានកេីតឡេីងកាលពីវេលាម៉ោង៩​ និង៣០នាទីព្រឹក​ ថ្ងៃទី៧​ ខែកញ្ញា​ ឆ្នាំ​២០២១​ នៅចំណុចស្តុប៦០ម៉ែត្រ​ តាមបណ្ដោយផ្លូវ៦០ម៉ែត្រ​ កែងផ្លូវ៥០ម៉ែត្រ​ ក្នុងសង្កាត់ជេីងឯក​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ។ 

    តាមសម្ដីបុរសម្នាក់ជាភាគីរងគ្រោះខាងរថយន្តតូរីស​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ​ 2T-5090 បានបង្ហេីបប្រាប់ថា​ រូបគេបេីករថយន្តដឹកអីវ៉ាន់​ចេញពីម្ដុំស្ពានអាកាស៧មករា​ បំណងទៅដាក់ឲ្យភ្ញៀវនៅកោះធំ​ (ខេត្តកណ្ដាល)​ និងបានធ្វេីដំណេីរតាមបណ្ដោយផ្លូវ៦០ម៉ែត្រ​ ទិសដៅពីជេីងទៅត្បូង​ ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែរថយន្តបង្កម៉ាក​ ឡង់គ្រីស័រ​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ​ 2I -3068 ធ្វេីដំណេីរមកតាមក្រោយបុកគូទរថយន្តតូរីសរបស់គាត់ពេញទំហឹងបណ្ដាលឲ្យរងការខូចខាតទាំងសងខាងយ៉ាងដំណំ​ តែក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះទេ​ ។ 

    ក្រោយកេីតហេតុភ្លាមៗ​ ភាគីបង្ករថយន្តឡង់គ្រីស័រក៏បានសម្របសម្រួលជាមួយភាគីរថយន្តតូរីសផងដែរ​ ដោយព្រមយករថយន្តទៅជួសជុលឲ្យស្អាតដូចដេីម​ ដេីម្បីបញ្ចប់រឿង​ និងមិនចង់រំខានដល់សមត្ថកិច្ចមូលដ្ឋានឡេីយ ៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖