ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមបិសាចក្រហម Manchester United នឹងត្រូវពិនិត្យរកជំងឺកូវីដ-១៩នៅកីឡដ្ឋាន Old Trafford ដោយចាប់ផ្តើមប្រកួតជាមួយ Newcastle

ចែករំលែក៖

ក្រុមបិសាចក្រហម Manchester United នឹងណែនាំការត្រួតពិនិត្យកន្លែងរកជំងឺ Covid-19 នៅថ្ងៃប្រកួតនៅកីឡដ្ឋាន Old Trafford ដោយចាប់ផ្តើមពីការប្រកួតនៅថ្ងៃសៅរ៍ទល់នឹងក្រុម Newcastle។ ប៉ុន្តែការត្រួតពិនិត្យនេះមិនទាន់ជាតម្រូវការចាំបាច់ដើម្បីចូល Old Trafford នៅឡើយទេ។

ទោះយ៉ាងណាក្លិបបានប្រកាសថា ពួកគេរំពឹងថាភស្តុតាងនៃការចាក់វ៉ាក់សាំងពេញលេញនឹងក្លាយជាកាតព្វកិច្ចនៅក្នុងក្របខ័ណ្ឌ Premier League ចាប់ពីថ្ងៃទី១ ខែតុលាតទៅ។

អ្នកគាំទ្រដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅត្រូវបានណែនាំឱ្យបង្ហាញថា ពួកគេត្រូវបានធ្វើតេស្ត២ដង ឬមានអវិជ្ជមានឬតេស្ត PCR ក្នុងរយៈពេល៤៨ម៉ោងបន្ទាប់ពីការប្រកួត។

កាលពីខែកក្កដានាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន បានប្រកាសថា មានផែនការដើម្បីផ្តល់វិញ្ញាបនប័ត្រការចាក់វ៉ាក់សាំងនៅកន្លែងដែលមានហ្វូងមនុស្សធំប្រមូលផ្តុំរួមទាំងកន្លែងកីឡាដែលមានសមត្ថភាព២០.០០០នាក់ ឬច្រើនជាងនេះ។

ក្រុមបិសាចក្រហមគឺជាក្រុមចុងក្រោយបង្អស់ដែលណែនាំការត្រួតពិនិត្យនៅក្រោមពិធីការប្រកួតនៅ Premier League សម្រាប់រដូវកាល២០២១-២០២២ ដែលអ្នកគាំទ្រត្រូវតែត្រៀមខ្លួនដើម្បីបង្ហាញថា ពួកគេបានចាក់វ៉ាក់សាំងពេញលេញ ឬមានតេស្តអវិជ្ជមាន Covid19 ឲ្យបាន៤៨ម៉ោងមុន។

នៅក្នុងសេចក្តីថ្លែងការណ៍ក្លិបបានបង្ហាញថា “រដ្ឋាភិបាលបានបង្ហាញថា ការត្រួតពិនិត្យវិញ្ញាបនបត្រប័ណ្ណចាក់វ៉ាក់សាំង Covid-19 ទំនងជាចាំបាច់សម្រាប់អ្នកដែលចូលរួមព្រឹត្តិការណ៍ធំចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២១តទៅ។ ស្របតាមការណែនាំនៅក្របខ័ណ្ឌ Premier League ត្រូវបានគេរំពឹងថានឹងអនុវត្តនៅគ្រប់ការប្រកួតរបស់ក្រុម Manchester United នៅ Old Trafford

ជាមួយគ្នានេះក្លិប Brighton, Chelsea និង Tottenham បានណែនាំរួចហើយនូវការត្រួតពិនិត្យចាំបាច់សម្រាប់អ្នកគាំទ្រដែលចូលរួមការប្រកួតនៅពហុកីឡដ្ឋានរបស់ពួកគេ ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖