អតីតកីឡាករជម្រើសជាតិបារាំង Franck Ribery បានចុះហត្ថលេខាជាមួយក្លិបថ្មី Serie A ដែលមានឈ្មោះថា Salernitana ក្នុងវ័យ៣៨ឆ្នាំ។ Ribery ចូលរួមជាមួយក្លិបនេះបន្ទាប់ពីចាកចេញពី Fiorentina នៅចុងរដូវកាលមុន។
ខ្សែបម្រើស្លាបជើងចាស់រូបនេះដែលបានឈ្នះពានរង្វាន់ក្របខ័ណ្ឌ Bundesliga ចំនួន៩លើក និងក្របខ័ណ្ឌ Champions League ក្នុងរយៈពេល១២ឆ្នាំពេលនៅជាមួយក្រុម Bayern Munich បានបង្ហោះវីដេអូនៃការបង្ហាញខ្លួនរបស់គាត់នៅលើគណនី Instagram របស់គាត់ផងដែរ។
Ribery ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការវិលត្រឡប់ទៅ Bayern Munich វិញមុនពេលចុះហត្ថលេខាលើកិច្ចសន្យារយៈពេលមួយឆ្នាំជាមួយក្រុមអុីតាលី។ គាត់ក៏បានឈ្នះពានរង្វាន់ក្នុងការបង្ហាញខ្លួនចំនួន៨១លើកសម្រាប់ប្រទេសបារាំង និងជាផ្នែកមួយនៃក្រុមរបស់ពួកគេដែលបានបញ្ចប់ការប្រកួតជើងឯកពិភពលោកឆ្នាំ២០០៦។
សូមបញ្ជាក់ថា ខ្សែបម្រើវ័យ៣៨ឆ្នាំ Franck Ribery ធ្លាប់លេងឲ្យក្លិបនៅបារាំងកាលពីនៅយុវជនដូចជាក្លិប Conti Boulogne, Lille និងក្លិប Boulogne។ បន្ទាប់មកបានផ្លាស់ទៅលេងឲ្យក្លិប Alès នៅឆ្នាំ២០០២, ផ្លាស់ទៅក្លិប Brest ឆ្នាំ២០០៣, ផ្លាស់ទៅក្លិប Metz ឆ្នាំ២០០៤, ផ្លាស់ទៅក្លិប Galatasaray ឆ្នាំ២០០៥ (លេងបានតែប៉ុន្មានខែ ក៏ផ្លាស់ទៅ Marseille) រួចបន្តផ្លាស់ទៅក្លិប Bayern Munich នៅឆ្នាំ២០០៧រហូតដល់ឆ្នាំ២០១៩ និងបន្តលេងឲ្យក្លិប Fiorentina បាន២ឆ្នាំរហូតដល់ឆ្នាំ២០២១ក៏ផ្លាស់ទៅលេងនៅ Salernitana បច្ចុប្បន្ន។ កីឡាកររូបនេះក៏ធ្លាប់បង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិបារាំងក្នុងក្រុមយុវជន U21 បាន១៣ដង រកបាន២គ្រាប់ និងបង្ហាញខ្លួនឲ្យក្រុមឈុតធំបារាំងបាន៨១ដង រកបាន១៦គ្រាប់ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)