ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុន ម៉ានី បានរំលេចថា បន្ថែមពីលើការងារស្ម័គ្រចិត្ត និងមនុស្សធម៌ ស.ស.យ.ក.

ចែករំលែក៖

ភ្នំពេញ៖ ថ្លែងក្នុងពិធីបើកសិក្ខាសាលាជាសេរីលើកទី១ ស្តីពី ការជំរុញសហគ្រិនភាពយុវជន ក្រោមប្រធានបទ “ឱកាសការងារយុវជន ក្នុងបរិបទនៃការឆ្លងរាលដាលជំងឺកូវីដ-១៩” លោក ហ៊ុន ម៉ានី បានរំលេចថា បន្ថែមពីលើការងារស្ម័គ្រចិត្ត និងមនុស្សធម៌ ស.ស.យ.ក. ក៏បានយកចិត្តទុកដាក់ផងដែរក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ដែលឆ្លុះបញ្ចាំងតាមរយៈការបណ្តុះសមត្ថភាពយុវជនដើម្បីចាប់យកចំណេះជំនាញជាច្រើន។ កន្លងមក សហភាពសហព័ន្ធយុវជនកម្ពុជា បានបង្កើតគំនិតផ្តួចផ្តើមជាច្រើនសំដៅផ្តល់ជូនយុវជននូវឱកាសអភិវឌ្ឍខ្លួន កសាងសមត្ថភាពរបស់ខ្លួនដើម្បីត្រៀមខ្លួនចូលក្នុងទីផ្សារការងារ ដោយបានធ្វើការសហការយ៉ាងជិតស្និទជាមួយគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសវិស័យឯកជនដែលជាតួអង្គសំខាន់មួយក្នុងការបង្កើតឱកាសការងារសម្រាប់យុវជន។

លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺនិងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានថ្លែងទៀតថា , ខណៈនេះ កម្មវិធីសិក្ខាសាលាកំពុងដំណើរការ ដោយមានការចូលរួមចែករំលែកពីវាគ្មិនកិត្តិយសដែលអញ្ជើញមកពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រុមហ៊ុនឯកជន និងសភាមុខរបរ និងមីក្រូហិរញ្ញវត្ថុផងដែរ៕

ដោយ ៖ សិលា


ចែករំលែក៖