ខេត្តកំពត៖ បេីយោងតាមផេកហ្វេសប៊ុកផ្លូវការរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃពុធទី០៨ ខែកញ្ញា ឆ្នាំ២០២១នេះថា កម្លាំងអាវុធហត្ថខេត្តកំពត និងកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអង្គរជ័យ ដឹកនាំដោយលោកវរសេនីយ៍ឯក សេង វិច្ឆកា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត នៅវេលាម៉ោង ១៥ និង៥៧នាទី ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ បានចុះបង្រ្កាបមុខសញ្ញាជួញដូរគ្រឿងញៀនមួយករណី នៅចំណុចចភូមិព្រៃផ្តៅ ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត។
ប្រភពដដែលបន្តថា ក្នុងប្រតិបត្តិការខាងលេីនេះដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សូរ ប្រាជ្ញ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅចំណុចភូមិ ព្រៃផ្ដៅឃុំ ភ្នំកុងស្រុកអង្គរជ័យខេត្តកំពត។
ដោយឡែកវត្ថុតាងចាប់យករួមមាន៖ គ្រឿងញៀនចំនួន ០២កញ្ចប់, ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០១, ថង់វេចខ្ចប់គ្រឿងញៀន០១សម្រាប់ធំ។ ក្នុងពេលឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ច បានឲ្យគ្រូពេទ្យធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ (លទ្ធផលអវិជ្ជមាន)។
គួរបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវកម្លាំងការិយាល័យជំនាញ បញ្ជូនខ្លួនទៅអយ្យការអមសាលាដំបូងខេត្ត ដេីម្បីសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់៕
ដោយ៖សហការី