ភ្នំពេញ៖ ជនសង្ស័យ៣នាក់ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ក្រោយពីសមត្ថកិច្ចឃាត់ខ្លួនបានពីបទហិង្សាបណ្តាលឱ្យយុវជនម្នាក់ស្លាប់ កាលពីវេលាម៉ោង១៨និង២០នាទី ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១នៅភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។
តាមរបាយការណ៍សម្ថកិច្ចបានឱ្យដឹងថា៖ ជនសង្ស័យទី១ឈ្មោះធឿន សុខលីន ភេទប្រុសអាយុ២០ឆ្នាំ ស្នាក់នៅភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។
ទី២ឈ្មោះដេត វីយូ ភេទប្រុសអាយុ១៧ឆ្នាំ ស្នាក់នៅភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។
ទី៣ឈ្មោះវុទ្ធី ស៊ីលន ភេទប្រុសអាយុ១៧ឆ្នាំ ស្នាក់នៅភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។
តាមសមត្ថកិច្ចបានឱ្យដងថា ក្រោយពីទទួលពាក្យបណ្តឹងរបស់បងស្រីជនរងគ្រោះ(សព)ថាមានករណីហិង្សាលេីប្អូនបង្កេីតរបស់គាត់បណ្តាលឱ្យស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ បន្ទាប់មកទេីបកម្លាំងព្រហ្មទណ្ឌធ្វេីការស្រាវជ្រាវរហូតកំណត់មុខសញ្ញាបាននិងឈានដល់ការឃាត់ខ្លួនជនសង្ស័យ៣នាក់នៅក្នុងបន្ទប់ជួលភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ ។
សមត្ថកិច្ចបន្តថា ជនសង្ស័យទាំង៣នាក់ខាងពិតជាបានប្រហិង្សាទៅលេីជនរងគ្រោះពិតប្រកដមែន ទេីបកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅព្រឹកថ្ងៃទី៨ ខែកញ្ញា ដេីម្បីចាត់ការតាមនីតិវិធីច្បាប់៕
ដោយ៖សុខាសែនជ័យ