ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ នាយឧត្តមសេនីយ៍ នេត សាវឿន បញ្ជាឱ្យឃាត់ខ្លួនមន្ត្រីនគរបាលប្រើហិង្សាលើអ្នកជិះម៉ូតូ និងត្រូវចាត់វិធានការតាមច្បាប់

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមសេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ទាក់ទងទៅនឹងករណីដែលបានកេីតឡេីងនៅយប់ថ្ងៃទី០៨ ខែកញ្ញា​ ឆ្នាំ២០២១​ នៅខណ្ឌ៧មករា​ បានបញ្ជាក់ឱ្យដឹងថា  ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍​សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការនគរបាលជាតិ​ និង ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​គឺ៖

១-មន្ត្រីអន្តរាគមន៍ដែលបានបង្កការរងរបួសដល់ស្ត្រីម្នាក់បណ្តាលឱ្យបែកក្បាលត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា បន្ទាប់ពីពេលកេីតហេតុ​រួច​ ។ 

២-បេីស្រាវជ្រាវហេីយឃេីញថាមានកំហុស​ មន្ត្រីបង្កនឹងត្រូវអនុវត្តបន្តតាមនីតិវិធីច្បាប់​ ក៏ដូចជាការអនុវត្តវិន័យកងកម្លាំង​ផងដែរ​ ។ 

៣-ចំពោះអ្នកបេីកបរល្មេីសច្បាប់​ បេីកបរគេចពីសមត្ថកិច្ចក៏នឹងត្រូវអនុវត្តតាមច្បាប់ផងដែរ៕

                                       

ដោយ ៖ សិលា


ចែករំលែក៖