អាជីពរបស់ Cristiano Ronaldo ត្រូវការនិយាយតិចតួចណាស់អំពីពេលវេលាដែលមានរយៈពេលយូរ។ ទោះយ៉ាងណាភាពយូរអង្វែងរបស់គាត់នៅលើទីលានគឺដូចជាអ្វីដែលយើងកម្របានឃើញពីមុនមក ហើយនេះពិតជាត្រូវបានគូសបញ្ជាក់តាមរយៈការភ្ជាប់ទំនាក់ទំនងដែលគាត់មានទៅអ្នកដែលបានបង្វឹកគាត់ដែលមានអ្នកចាត់ការ៣រូបដែលគាត់ធ្លាប់លេងឲ្យក្លិបធំៗទាំង៣។
ក្រោយពីធ្លាប់ចូលរួមជាមួយក្រុមបិសាចក្រហម Manchester United ក្នុងវ័យជំទង់កាលពីឆ្នាំ២០០៣ Ronaldo បានក្លាយជាមិត្តរួមក្រុមរបស់លោក Ole Gunnar Solskjaer ក៏ដូចជាគូប្រជែងរបស់លោក Andrea Pirlo និងលោក Zinedine Zidane ។
គាត់បានប្រឈមមុខនឹងអតីតកីឡាករ Zidane នៅ World Cup កាលពីឆ្នាំ២០០៦ ជាមួយព័រទុយហ្គាល់ ខណៈដែលគាត់បានជួបប្រកួតជាក្រុម AC Milan ដែលមានអតីតកីឡាករ Pirlo ក្នុងការប្រកួត Champions League ជាមួយ Manchester United ។ ទោះយ៉ាងណាក៏ដោយនៅពេលដែលកីឡាករទាំងអស់ខាងលើបានចូលនិវត្តន៍ពួកគាត់ទាំងអស់បានក្លាយជាគ្រូបង្វឹកនៅក្លិបធំៗផងដែរ។
លោក Zidane បានដឹកនាំក្លិប Real Madrid, លោក Pirlo បានដឹកនាំក្លិបJuventus និងឥឡូវនេះលោក Solskjaer នៅកីឡដ្ឋាន Old Trafford ជាមួយនឹងការបង្ហាញខ្លួនលើកទី២របស់ Ronaldo ជាមួយក្រុមManchester United នឹងត្រូវប៉ះគ្នានៅថ្ងៃសៅរ៍ជាមួយក្រុម Newcastle United ។
កាលពីថ្ងៃអង្គារគឺជាថ្ងៃដែល Ronaldo ហ្វឹកហាត់ដំបូងនៅក្លិបManchester United ចាប់តាំងពីគាត់បានចាកចេញពីក្លិបកាលពីឆ្នាំ២០០៩ ហើយវាគឺជាកន្លែងហ្វឹកហាត់ Carrington ដែលគាត់បានជួបជាមួយគ្រូបង្វឹកថ្មីរបស់គាត់។ នៅវ័យ៣៦ឆ្នាំ Ronaldo មិនទាន់បង្ហាញសញ្ញាណាមួយនៃការថយចុះកម្លាំង ឬជិតចូលនិវត្តន៍ទេថ្វីបើឥឡូវនេះគាត់លេងស្ទើរតែពេញម៉ោងក្នុងការបង្ហាញខ្លួននៅទីលានក៏ដោយ ៕
ដោយ៖ ភារៈ(រូបភាព ៖MARCA)