ព័ត៌មានទាន់ហេតុការណ៍៖

ខេត្តស្វាយរៀងបង្ហាញអត្តសញ្ញាណ អ្នកជាសះស្បើយ១៥នាក់, រកឃើញអ្នកកូវីដ-១៩ថ្មី១៥នាក់និងមិនមានអ្នកស្លាប់ទេនៅថ្ងៃទី៩ខែកញ្ញាឆ្នាំ២០២១

ចែករំលែក៖

ខេត្តស្វាយរៀង៖ ខេត្តស្វាយរៀងបានបង្ហាញអត្តសញ្ញាណអ្នកជាសះស្បើយ១៥នាក់ ស្រី១នាក់, រកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីចំនួន១៥នាក់ ស្រី៨នាក់ និងមិនមានអ្នកស្លាប់ឡើយតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី៩ខែកញ្ញាឆ្នាំ២០២១។

  ការបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩នេះ រដ្ឋបាលខេត្តស្វាយរៀងក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាព ហើយក្នុងករណីមានអាការខុសប្រក្រតីត្រូវផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន និងរួសរាន់ទៅយកវត្ថុវិភាគសំណាក។

   សូមជម្រាបថា គិតត្រឹមថ្ងៃទី៩ខែកញ្ញា ឆ្នាំ២០២១នេះ ខេត្តស្វាយរៀងរកឃើញអ្នកវិជ្ជមាន៥.៦០៥នាក់ ស្រី៣.០៥៩នាក់ ជាសះស្បើយចំនួន៥.៣១៤នាក់ ស្រី២៩២២នាក់, អ្នកសម្រាកព្យាបាលសរុប១៤៥នាក់ ស្រី៤៦នាក់ និងករណីស្លាប់ចំនួន១៣៨នាក់ ស្រី៨៨នាក់។

   រដ្ឋបាលខេត្តបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមតាមដានសុខភាពរបស់ខ្លួន ដោយអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ របស់សម្ដេចតេជោ ហ៊ុន សែន។

  ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬសង្ស័យ សូមមេត្តាប្រញាប់ទៅធ្វេីតេស្តរកមេរោគ កូវីដ-១៩​​  ដែលមានទីតាំងនៅជិតផ្ទះ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត📞088 783 6666 ឬ 097 503 4567 ដើម្បីមានវិធានការបន្ត ។

   សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ ៕

ដោយ៖យឹម សុថាន


ចែករំលែក៖