ព័ត៌មានទាន់ហេតុការណ៍៖

គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ និង ចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅគោលដៅផ្លូវជាតិលេខ២ ទល់មុខសាលាសង្កាត់ចាក់អង្រែក្រោម

ចែករំលែក៖

ភ្នំពេញ​៖​ ដោយអនុវត្តតាមការណែនាំរបស់លោក​ ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានដឹកនាំ គណៈបញ្ជាការឯកភាព ខណ្ឌមានជ័យ ចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងចុះពិនិត្យអាវុធជាតិផ្ទុះ នៅគោលដៅផ្លូវជាតិលេខ២ ទល់មុខសាលាសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ​ កាលពីវេលាម៉ោង ៧យប់ថ្ងៃ​ព្រហស្បតិ៍ទី​០៩ ខែ​កញ្ញា ឆ្នាំ​២០២១ម្សិលមិញនេះ​។ 

លោក ឌី រ័ត្នខេមរុណ​ បានឱ្យដឹងថា​ ក្នុងការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក​ខាងលេីនេះ​ មានកម្លាំងចូលរួមសរុប​​ ៤២នាក់ក្នុង​នោះ​៖ កម្លាំងអធិការនគរបាលខណ្ឌចំនួន​ ២៦នាក់​,​ កម្លាំង​មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ ចំនួន​៨នាក់ និងកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ ចំនួន​ ០៨នាក់។

ជាលទ្ធផលក្នុងការត្រួតពិនិត្យ ដូចជា 

  បានត្រួតពិនិត្យរថយន្តតូចធំឆ្លងកាត់ចំនួន​ ៣២ គ្រឿង​​ ។ 

– ត្រួតពិនិត្យម៉ូតូឆ្លងកាត់ចំនួន ៦៨ គ្រឿង​ ​​ ។  

– រថយន្ត​ដែល​ត្រូវ​បកកញ្ចក់ខ្មៅ ចំនួន  ០០ គ្រឿង   

– ម៉ូតូគ្មានស្លាកលេខត្រូវអប់រំ​ ចំនួន ០០ គ្រឿង ។ 

– អាវុធជាតិផ្ទុះឆ្លងកាត់ ចំនួន ១ដើម ម៉ាកCZP 10C 836886 ។ 

– សារធាតុញៀនឆ្លងកាត់​ គ្មាន ។  

គួរបញ្ជាក់ថា​ក្នុងការត្រួតពិនិត្យអាវុធជាតិផ្ទុះ បានបញ្ចប់នៅម៉ោង ២១:០០ នាថ្ងៃខែឆ្នាំដដែល៕

ដោយ​៖សហការី​


ចែករំលែក៖