ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិហ្វីលីពីន៣នាក់ ឈ្លោះប្រកែកគ្នាហើយចាក់សម្លាប់គ្នាទៅវិញទៅមក បណ្ដាលឲ្យ២នាក់ស្លាប់ និងម្នាក់រងរបួស

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៧ និង៣០នាទីមាន ករណីជនជាតិ ហ្វីលីពីន ៣នាក់ ស្រីម្នាក់បាន ឈ្លោះគ្នាចាក់សម្លាប់គ្នាស្លាប់២ ស្រី១ ប្រុស ១ និងរងរបួសម្នាក់ តាមការបញ្ជាក់ពីក្រុមគ្រួសារជនរងគ្រោះ ជាជនជាតិ ហ្វីលីពីនករណីនេះកើតឡើងនៅផ្ទះលេខ២៥ ផ្លូវ ១០៣ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ YABES FERMIN JR SUYAT ភេទប្រុស អាយុ៥៩ឆ្នាំ ជនជាតិ ហ្វីលីពីន ស្នាក់នៅខុនដូ ខាងលើ មុខរបរ ម្ចាស់អាផាតមិន (ឃាត់ខ្លួនបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យខេមា) ត្រូវជាបងបង្កើតរបស់ជនរងគ្រោះឈ្មោះ Grace Yabes Suyat ។ 

បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថាហេតុការណ៍ខាងលើនេះដោយជនសង្ស័យទាំង 3 នាក់ ខាងលើបានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង ក្រោយមកក៏បាន យកកាំបិតនិងកន្ត្រៃមកចាក់គ្នាទៅវិញទៅមកបណ្ដោយឲ្យស្លាប់ស្រីម្នាក់ ប្រុសម្នាក់ និងរបួសម្នាក់ផងដែរ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវបន្តតើទំនាស់ខាងលើនោះកើតឡើងមកពីអ្វី? ខណៈដែលបុរសជាជនសង្ស័យកំពុងតែសម្រាកនៅក្នុងមន្ទីរពេទ្យផងដែរដោយកំពុងសង្គ្រោះបន្ទាន់ ចំណែកសាកសពរង់ចាំស្ថានទូតមកយក បច្ចុប្បន្នតំកល់ទុកនៅវត្តផងដែរ៕

ដោយ ៖ ជីណា


ចែករំលែក៖