ព័ត៌មានទាន់ហេតុការណ៍៖

គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ពង្រឹងការងារសន្តិសុខទាំងថ្ងៃ ទាំងយប់

ចែករំលែក៖

     ភ្នំពេញ៖ ដើម្បីធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ល្អនៅក្នុងរាជធានីភ្នំពេញនិងលើផ្លូវសាធារណៈ  គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅបានចុះអនុវត្តវិធានការពង្រឹងសន្តិសុខ  សណ្តាប់ធ្នាប់សាធារណៈ និងរឹតបន្តឹងច្បាប់ចរាចរណ៍ទាំងថ្ងៃ ទាំងយប់ សំដៅធ្វើយ៉ាងណាឲ្យកិច្ចការងារទាំងអស់នេះកាន់តែមាន ប្រសិទ្ធភាព 

     ជាក់ស្តែងនៅយប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ លោកហ៊ត គឹមនី អភិបាលរងខណ្ឌតំណាងលោកអភិបាលខណ្ឌ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ ពង្រឹងច្បាប់ចរាចរណ៍ និងឆែកឆេរ រថយន្តគ្រប់ប្រភេទដែលបើកបរឆ្លងកាត់គោលដៅត្រួតពិនិត្យ នៅលើផ្លូវជាតិលេខ១ ចំនុចមុខផ្លូវចូលវត្តច្បារអំពៅ ។

    យុទ្ធនាការពេលថ្ងៃនិងពេលរាត្រីដើម្បីពង្រឹងសន្តិសុខនៅក្នុងមូលដ្ឋានខណ្ឌឲ្យកាន់តែមានប្រសិទ្ធភាព និងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ គណៈបញ្ជាការឯកភាពខណ្ឌបានធ្វើជាប្រចាំដោយផ្លាស់ប្តូរវេនគ្នាចុះអនុវត្ត នៅតាមគោលដៅដែលបានកំណត់  រួមមានផ្លូវជាតិលេខ១  ផ្លូវលេខ៣៦៩ ផ្លូវព្រែកបារាំ និងផ្លូវទៅកាន់ស្ពានព្រែកសំរោង ក្នុងសង្កាត់ព្រែកថ្មី ជាពិសេស តំបន់ស្មុគ្រស្មាញ ៕

ដោយ៖ សណ្តោស


ចែករំលែក៖