ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យឆាបឆេះជាន់ទី៣ នៅលើអគារក្រុមហ៊ុន ដឹកអ្នកដំណើរ មេគង្គ អ៊ិចប្រេស ខូចខាតសម្ភារ អស់ទាំងស្រុង សរុបជាទឹកប្រាក់ប្រហែល ១ម៉ឺនដុល្លារអាមេរិក

ចែករំលែក៖

ភ្នំពេញ ៖ ជាន់ទី៣ លើអគាក្រុមហ៊ុន ដឹកអ្នកដំណើរ  មេគង្គ អ៊ិចប្រេស ត្រូវបានអគ្គិភ័យឆាបឆេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ០៩និង២០នាទីព្រឹក ថៃ្ងសុក្រ ៤កើត ខែភក្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ នៅក្រុមហ៊ុន ដឹកអ្នកដំណើរ  មេគង្គ អ៊ិចប្រេស អគារលេខ២០២០ផ្លូវជាតិលេខ៥ ក្រុមទី១១ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ម្ចាស់ទីតាំងឈ្មោះ យ៉ន ទាយាទ  ភេទប្រុសអាយុ៤៥ ឆាំ្ន មុខរបរអ្នកគ្រប់គ្រងផ្នែកទីផ្សារ របស់ក្រុមហ៊ុន រថយន្តដឹកអ្នកដំណើរ ។

ទីតាំងដែលអគ្គិភ័យឆាបឆេះខាងលើជាប្រភេទសំណង់ៈ ថ្មបេតុង ទំហំ ០៨ម៉ែត្រx ២០ម៉ែត្រ ។ចំពោះមូលហេតុ ឆាបឆេះខាងលើបណ្តាលមកពី ឆ្លងចរន្តអគ្គិសនី ។

ក្នុងនោះធ្វើឲ្យខូចខាត គ្រឿងសម្ភារៈបរិក្ខារ ក្នុងរថយន្តដឹកអ្នកដំណើរដែលស្តុកទុក នៅជាន់ទី៣ រួមមាន ខ្នើយ ភួយ កម្រាលពូក វាំងននរថយន្ត អស់ទាំងស្រុង សរុបជាទឹកប្រាក់ប្រហែល ១ម៉ឺនដុល្លារអាមេរិក និងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ។

ហេតុការណ៍គ្រោះអគ្គិភ័យខាងលើប្រើរថយន្តការិយាល័យអគ្គិភ័យ​ ចំនួន ១៥គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន​ ១៥ឡាន ស្មេីនឹង ៦០ម៉ែត្រគូប ។  ក្នុងនោះរថយន្តជំនួយអន្តរាគមន៍ពន្លត់មានដូចខាងក្រោម: 

រថយន្តក្រសួងមហាផ្ទៃ ចំនួន ១គ្រឿង  ប្រើប្រាស់ទឹកអស់ចំនួន ១ឡានសើ្មនឹង៤ ម៉ែត្រគូប ។ រថយន្តក្រុមហ៊ុនOCICទីក្រុងជ្រោយចង្វា ចំនួន ៤គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៤ឡាន ស្មើនឹង ២០ម៉ែត្រគូប ។ 

រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន ១ឡាន ប្រើប្រាស់ទឹកអស់ចំនួន ១ឡាន ស្មើនឹង ៦ម៉ែត្រគូប។ រថយន្តអគ្គិភ័យសាលាខណ្ឌឫស្សីកែវ ចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១ឡាន ស្មើនឹង ៤ម៉ែត្រគូប។ 

ក្នុងនោះ ពន្លត់ចប់​ នៅម៉ោង​ ១០និង៤៥នាទីព្រឹក នាថ្ងៃ.ខែ.ឆ្នាំដដែល៕

ដោយ៖និនសុភ័ស្ត


ចែករំលែក៖