ភ្នំពេញ៖ នៅល្ងាចថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ មន្ដ្រីនគរបាលខណ្ឌ ៧មករា ដែលវាយនារីល្មើសច្បាប់ចរាចរណ៍បែកក្បាល ត្រូវបានតំណាងអយ្យការចោទពីបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស» ខណៈអ្នកបើកម៉ូតូត្រូវចោទពីបទ «បដិសេធមិនស្តាប់បង្គាប់បញ្ជា»។ ករណីនេះចំពោះអ្នកជាប់ចោទ«បដិសេធមិនស្តាប់បង្គាប់បញ្ជា»អាចមានទោសពី៧ថ្ងៃ ទៅ១ខែ និងពិន័យជាប្រាក់ ១មុឺនរៀល។ ដោយឡែកមន្ដ្រីនគរបាលខណ្ឌ ៧មករា ដែលវាយនារីល្មើសច្បាប់ចរាចរណ៍បែកក្បាល ត្រូវបានតំណាងអយ្យការចោទពីបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស» ជាបទល្មើសព្រហ្មទណ្ឌ អាចឃុំខ្លួន អស់ស័ក្តិ តួនាទី។
សូមបញ្ជាក់ថា, ព្រះរាជអាជ្ញា នៃស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ បានសម្រេចចោទប្រកាន់ មន្ដ្រីនគរបាលខណ្ឌ ៧មករា ដែលវាយនារីល្មើសច្បាប់ចរាចរណ៍បែកក្បាល ពីបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស» ខណៈអ្នកបើកម៉ូតូ ត្រូវបានចោទប្រកាន់ពីបទ «បដិសេធមិនស្តាប់បង្គាប់បញ្ជា»។
កាលពីព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ សមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌ ៧មករា បានបញ្ជូនមន្ដ្រីនគរបាលដែលបង្កឲ្យមានគ្រោះថ្នាក់ដល់នារីម្នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។
សូមបញ្ជាក់ថា នៅវេលាម៉ោងប្រមាណ ៨៖២០នាទីយប់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ កើតមានករណីហិង្សាមួយរវាងមន្ត្រនគរបាលខណ្ឌ៧មករា ជាមួយនឹងអ្នកជិះម៉ូតូមិនពាក់មួកសុវត្ថិភាព ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
សេចក្តីរាយការណ៍បានបញ្ជាក់ថា មុនពេលកើតហេតុជនរងគ្រោះពីរនាក់បងប្អូន បានជិះម៉ូតូដោយមិនពាក់មួកសុវត្ថិភាព ពេលជិះដល់គោលដៅត្រួតពិនិត្យ ក៏ព្យាយាមជិះបកក្រោយវិញ ហើយក៏ត្រូវមន្ត្រីនគរបាលយកអាយកូមវាយ បណ្តាលឱ្យត្រូវស្ត្រីជិះខាងក្រោយបែកក្បាល និងធ្លាក់ពីលើម៉ូតូផងដែរ។
ស្ត្រីជាជនរងគ្រោះក្នុងអំពើហិង្សានេះ មានឈ្មោះ ងន ស្រីនិច អាយុ ២២ឆ្នាំ រីឯអ្នកឌុបជាប្អូនប្រុសឈ្មោះ ងន សិលា អាយុ ១៨ឆ្នាំ។ ដោយឡែកមន្ត្រីនគរបាលដែលប្រើហិង្សា ត្រូវបានគេស្គាល់ថា មានឈ្មោះ ម៉ាត់ ពិសី។
សូមបញ្ជាក់ថា, បើតាមន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងប្រាប់អោយ ឲ្យដឹងថា ការចោទប្រកាន់បុគ្គលទាំងពីរ ធ្វើឡើងដោយលោក ឆាយ ហុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ៕
ដោយ ៖ សិលា