ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ប្រេីប្រាស់គ្រឿងញៀនដល់កម្រិតបេីករថយន្តបុកផ្ទះប្រជាពលរដ្ឋហេីយព្យាយាមបេីករត់ត្រូវសមត្ថកិច្ចដេញឃាត់បាន

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់ប្រេីប្រាស់គ្រឿងញៀនរហូតវង្វេងស្មារតីបេីករថយន្តរត់តាក់ស៊ីជ្រុលបុកផ្ទះប្រជាពលរដ្ឋលក់គ្រឿងសង្ហារឹមបណ្តាលឱ្យរងការខូចខាតហេីយព្យាយាមបេីកគេចខ្លួនត្រូវបានសមត្ថកិច្ចដេញឃាត់ជាប់​ ។

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី១១​ ខែកញ្ញា​ ឆ្នាំ២០២១​ នៅមុខបុរីញូថោន​ ភូមិអូឌឹម​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ ។

ប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុ គេបានឃេីញបុរសម្នាក់បើករថយន្តម៉ាកសាំយ៉ុងពណ៌ខៀវ​ ពាក់ស្លាកលេខ កំពង់ស្ពឺ​ 2A 5432 រេពេញផ្លូវហេីយបានជ្រុលបុកផ្ទះលក់គ្រឿងសង្ហារឹមមួយកន្លែងបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ​ ភ្លាមនោះរថយន្តបង្កបានព្យាយាមបេីករត់រហូតមកដល់ផ្លូវស្តុបកប់ស្រូវ ទេីបកម្លាំងសមត្ថកិច្ចដេញឃាត់បានភ្លាមៗតែម្តង។ 

 ក្រោយឃាត់ខ្លួនបានសមត្ថកិច្ចឆែកឆេរកក្នុងរថយន្តឃេីញឧបករណ៍សម្រាប់ប្រេីប្រាស់គ្រឿងញៀនមួយចំនួន។ 

  បច្ចុប្បន្ន​ជនសង្ស័យ សមត្ថកិច្ចកំពុងធ្វេីការឃាត់ខ្លួននៅប៉ុស្តិ៍រដ្ឋបាលនគរបាលចោមចៅទី៣បណ្ដោះអាសន្ន នឹងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ រង់ចាំការដោះស្រាយតាមនីតិវិធីច្បាប់៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖