ក្រុមតាលីបង់បានកាត់ទោសប្រហារជីវិត លោក Rohullah Saleh បងប្រុសអតីតអនុប្រធានាធិបតីអាហ្វហ្គានីស្ថានលោក Amrullah Saleh ដែលជាមេដឹកនាំប្រឆាំងក្រុមតាលីបង់នៅក្នុងតំបន់ Panjshir ។
ក្មួយប្រុសរបស់លោក Rohullah Saleh បានលើកឡើងថា« ពួកគេបានប្រហារជីវិតអ៊ុំរបស់ខ្ញុំ កាលពីម្សិលមិញ ហើយមិនឲ្យពួកយើងទៅបញ្ចុះសពគាត់ឡើយ ។ ពួកគេនិយាយថាទុកឲ្យសាកសពស្អុយរលួយ»។
ព័ត៌មានស្តីពី លោក Rohullah Saleh ត្រូវក្រុមតាលីបង់ប្រហារជីវិត ក្រោយក្រុមតាលីបង់ដណ្តើមបានសិទ្ធគ្រប់គ្រងខេត្ត Panjshir ដែលជាទីតាំងចុងក្រោយបង្អស់ប្រឆាំងជាមួយក្រុមតាលីបង់។ តាមប្រភពព័ត៌មាន លោក Rohullah Saleh ត្រូវបានគេសម្លាប់នៅក្នុងពេលប៉ះទង្គិចគ្នានៅខេត្ត Panjshir ។
អតីតអនុប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក Amrullah Saleh ធ្លាប់ជាប្រធានក្រសួងសន្តិសុខជាតិ អាហ្វហ្គានីស្ថាន និងប្រធានក្រុមចារកិច្ចរបស់រដ្ឋាភិបាលចាស់អាហ្វហ្គានីស្ថានដែលគាំទ្រដោយប្រទេសលោកខាងលិច បានដួលរំលំកាលពីថ្ងៃទី១៥ខែសីហា ។ នៅពេលនេះគេមិនទាន់ដឹងថាអនុប្រធានាធិបតី Amrullah Saleh ស្ថិតនៅទីណានោះឡើយ៕
លោក Rohullah Saleh បងប្រុសរបស់អតីតអនុប្រធានាធិបតីអាហ្វហ្កានីស្ថាន Amrullah Saleh
រូបភាពនេះត្រូវបានគេនិយាយថាជាលោកហាសម៉ាតហ្កានី (កណ្ដាល) ក្នុងពេលជួបជាមួយសមាជិកតាលីបង់
(ដោយ៖ធីរីណា)