ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមគ្រូពេទ្យសម្ដេចតេជោប្រឆាំងកូវីដ-១៩ ចុះយកសំណាកអាជីវករផ្សារស្ទឹងមានជ័យថ្មី(ផ្សារត្រី)

ចែករំលែក៖

ភ្នំពេញ៖ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១  បានបញ្ជាក់ថា, ក្រុមគ្រូពេទ្យសម្ដេចតេជោប្រឆាំងកូវីដ-១៩ ចុះយកសំណាកអាជីវករផ្សារស្ទឹងមានជ័យថ្មី(ផ្សារត្រី) មានទីតាំងស្ថិតនៅ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ 

ចំពោះព័ត៌មានលម្អិតនិងផ្សព្វផ្សាយជូននៅពេលបញ្ចប់បេសកកម្ម របស់ក្រុមគ្រូពេទ្យសម្ដេចតេជោប្រឆាំងកូវីដ-១៩។

សូមជម្រាបជូនថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩​ នៅកម្ពុជា​ គិតត្រឹមថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១​ មាន​ ៩៧,២៣%​ ធៀបជាមួយចំនួនប្រជាជនគោលដៅ​ ១០លាននាក់​ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៨៦,៧៧% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់។

រហូតដល់ ថ្ងៃទី ១២ ខែកញ្ញា​ ឆ្នាំ២០២១​ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ៦៦២នាក់​ (ឆ្លងសហគមន៌​:​ ​​៤៨២ និង​ នាំចូល:​ ១៨០) និងមានជាសះស្បេីយ​ ៤៩៣នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កេីន​ ៩៩៥០៤ នាក់​​​​​​​​​​​​​​ និងចំនួនជាសះស្បេីយសរុប​កេីន ៩៣៩០៤នាក់​​​​​​​​​​​​​​​​​ និង ស្លាប់ថ្មី​ ១២នាក់​ សរុប​ស្លាប់ ២០៤០នាក់ ។ សូមបន្តអនុវត្តន៌​:​ ៣កុំ​ ៣ការពារ​ និងចាក់វ៉ាក់សាំងការពារ​ ។ 

សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។ 

យេីងបានធ្វេីតេស្តចំនួន​ 2302222 ស្មេីនឹង​ 135504  ក្នុង១លាន នាក់​ ។ 

ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ 115៕

ដោយ ៖ សិលា


ចែករំលែក៖