ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ វង្ស ពិសេន ផ្ញើលិខិតអបអរសាទរ និងគោរពជូនពរ ជូនសម្តេចតេជោ ទទួលបានមេដាយមាសសន្តិភាពពិភពលោក ២០២១ “World Summit Peace“ ពីមហាសន្និបាតនៃក្ដីសង្ឃឹមលើកទី៧ ក្រោមប្រធានបទស្ដីពី “សន្តិភាពនៅតំបន់អាសុីប៉ាស៊ីហ្វិក”

ចែករំលែក៖

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ផ្ញើលិខិតអបអរសាទរ និងគោរពជូនពរ ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសសម្តេចតេជោ ទទួលបានមេដាយមាសសន្តិភាពពិភពលោក ២០២១ “World Summit Peace“  ពីមហាសន្និបាតនៃក្ដីសង្ឃឹមលើកទី៧ ក្រោមប្រធានបទស្ដីពី “សន្តិភាពនៅតំបន់អាសុីប៉ាស៊ីហ្វិក” ចំពោះគុណបំណាច់ដ៏ឧត្ដុង្គឧត្ដមក្នុងការដឹកនាំប្រទេស ធ្វើឲ្យព្រះរាជាណាចក្រកម្ពុជាមានសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។ 

ជាថ្មីនាឱកាសដ៏វិសេសវិសាលនេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន សូមលើកហត្ថបួងសួងដល់គុណព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក សូមជួយប្រោះព្រំសព្វសាធុការពរបវរសួស្ដី សិរីមង្គល វិបុលសុខមហាប្រសើរជូន សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា-បុត្រី និងចៅៗ ជាទីស្រឡាញ់ទាំងអស់ ជួបតែសេចក្ដីសុខ សុភមង្គល ព្រមទាំងប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖