ព័ត៌មានទាន់ហេតុការណ៍៖

នគរបាល​ការិយាល័យ​ជំនាញ​ចំណុះ​ផែនការ​ងារ​អន្តោរ​ប្រវេសន៍​ខេត្តបន្ទាយមានជ័យឧបត្ថម្ភ​អាវ​ PPE​ ចំនួន​១៨០​អាវ​ ដល់​ការិយាល័យ​សុខាភិបាល​ នៃ​ស្នងការដ្ឋាននគរបាលខេត្ត

ចែករំលែក៖

​ខេត្តបន្ទាយមានជ័យ​ ៖​ នៅ​ព្រឹកថ្ងៃ​ទី​១៣​ ខែកញ្ញា​ ឆ្នាំ​២០២១​ នេះ លោក​ឧត្តមសេនីយ៍ត្រី​ វង្ស​ វិត​ ស្នងការ​រង​ ទទួល​ផែនការ​ងារ​ធនធានមនុស្ស​ តំណាង​លោក​ឧត្តមសេនីយ៍ទោ​ សិទ្ធិ​ ឡោះ​ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​ បាន​ទទួល​អំណោយ​ជា​អាវ​ PPE​ ចំនួន​០៨​កេស​ ស្មើ​ ១៨០​អាវ​ ដែល​ឧបត្ថម្ភ​ ដែល​ឧបត្ថម្ភ​ដោយ​នគរបាល​ការិយាល័យ​ជំនាញ​ចំណុះ​ផែនការ​ងារ​អន្តោរ​ប្រវេសន៍ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី​ អេ​ង​ លី​ហួរ​ ស្នងការ​រង​ ទទួល​ផែនការ​ងារ​អន្តោប្រវេសន៍​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​ ។​

លោក​ឧត្តមសេនីយ៍ត្រី​ វង្ស​ វិត​ ស្នងការ​រង​ ទទួល​ផែនការ​ងារ​ធនធានមនុស្ស​ បានមានប្រសាសន៍ថ អំណោយទាំងនេះជាការ​ចូលរួម​ចំណែក​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ នៃ​ជំងឺ​កូ​វី​ដ​-១៩​ ពិសេស​ ដើម្បី​ឲ្យ​មន្ត្រី​នគរ​ បាល​ការិយាល័យ​សុខាភិបាល​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​ មាន​សម្ភារៈ​គ្រប់គ្រាន់​ក្នុង​ពេល​ចុះ​ប្រតិបត្តិការ​យក​សំណាក​ពិនិត្យ​វីរុស​កូ​វី​ដ​-១៩​ ដល់​កងកម្លាំង​នគរបាល​ខេត្តបន្ទាយមានជ័យ​ គ្រប់​បណ្តា​អង្គភាព​ ចំណុះ​ស្នងការដ្ឋាន​ឲ្យ​បាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស​របស់​ក្រសក្រសួងសុខាភិបាល។

លោកឧត្តមសេនីយ៍ត្រី បន្តថា ជំនួស​មុខ​ឲ្យ​លោក​ឧត្តមសេនីយ៍ទោ​ សិទ្ធិ​ ឡោះ​ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​  លោកបាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ ចំពោះមន្ត្រី​នគរបាល​ក្នុង​ផែនការ​ងារ​អន្តោរ​ប្រ​វ​សេន៍​ ក៏​ដូច​ជា​លោក​ឧត្តមសេនីយ៍​ វរសេនីយ៍​ ជា​ស្នងការ​រង​ ដឹកនាំ​ក្នុង​ផែន​ ដែល​បាន​យកចិត្តទុកដាក់​និង​ឧបត្ថម្ភ​ជា​សម្ភារៈ​(​អាវ​ PPE)​ ចំនួន​០៨​កេស​ស្មើនឹង​១៨០​អាវ​ ដល់​មន្ត្រី​នគរបាល​នៃ​ការិយាល័យ​សុខាភិបាល​ សមសម្រាប់ម្រើក្នុង​ប្រតិបត្តិការ​ចុះ​យក​សំណាក​ពិនិត្យ​វីរុស​កូ​វី​ដ​-១៩​ ដល់​កងកម្លាំង​នគរបាល​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​ទាំង​០៤​នៅ​ជួរ​មុខ​ ក៏​ដូច​ជា​កម្លាំង​នគរបាល​តាម​ការិយាល័យ​ជំនាញ​ ចំណុះ​ស្នងការដ្ឋាន​និង​អធិការដ្ឋាន​នគរបាល​ផង​ដែរ​។

លោកសូមប្រសិទ្ធពរជ័យដល់នាយនគរបាលនិងពលនគរបាល ទងអស់ សូមប្រកបដោយ អាយ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ ៖ ប្រាថ្នា


ចែករំលែក៖