ខេត្តបាត់ដំបង៖ ចោរអស់ល័ក្ខដុះស្លែដែលតែងតែដើរលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានត្រូវសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបានហើយ។
លោក សេង លុច អធិការនគរបាលស្រុកថ្មគោលបានបញ្ជាក់ឲ្យដឹងថា មុខសញ្ញាដែលតែងតែឆ្លៀតឱកាសលួចរបស់របរនិងសម្ភារ:ប្រើប្រាស់ផ្សេងៗនៅក្នុងភូមិត្រូវត្រូវអស់ល័ក្ខកម្លាំងផ្នែកជំនាញចុះស្រាវជ្រាវតាមជំនាញបានកំណត់អត្តសញ្ញាណឃាត់ខ្លួនបានហើយ ពេលជនសង្ស័យកំពុងធ្វើសកម្មភាពជាក់ស្តែងកាលពីថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០២១ នៅត្រង់ចំណុចក្រុមទី ១២ ភូមិអូរញខែ ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង។
លោកអធិការបានឲ្យដឹងថា ជាមួយការឃាត់ខ្លួនកម្លាំងជំនាញដកហូតបានសម្ភារ:មួយចំនួនរួមមាន: ម៉ាសុីនបូមទឹកចំនួន ០២គ្រឿង, ម៉ាសុីនកាត់ស្មៅ ០១គ្រឿង និងអំភ្លី ០១គ្រឿងផងដែរ។
ជនសង្ស័យមានឈ្មោះ ថា សុធា ហៅ វេក ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅក្នុងភូមិអូរញឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង ចំណែកជនរងគ្រោះឈ្មោះសេង ណារី ភេទប្រុស អាយុ ៥៩ឆ្នាំ មានទីលំនៅចំណុចកេីតហេតុខាងលើ។
ក្រោយបញ្ចប់ការសាកសួរនគរបាលជំនាញស្រុកថ្មគោលបានបន្តនីតិវិធីកសាងសំណុំរឿងអនុវត្តតាមផ្លូវច្បាប់៕
ដោយ៖ស សារ៉េត