ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តកណ្តាល ទទួល​អំណោយសប្បុរសជន​ មានអង្ករចំនួន ១០៥បាវ​ និងថវិកា៥លានរៀលដើម្បីប្រើប្រាស់ក្នុងការងារ គ្រប់គ្រង បង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩

ចែករំលែក៖

ខេត្ត​កណ្តាល​៖​ បេី​យោង​តាមផេក​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​ គង់​ សោភ័ណ្ឌ​ អភិបាល​នៃ​គណៈអភិបាលខេត្តកណ្ដាល​ បានឱ្យដឹងថា​ នៅថ្ងៃចន្ទទី​១៣​ ខែកញ្ញា​ ឆ្នាំ​២០២១នេះ​ លោក​សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អ្នកមីង ផុន ឡៃ ម្ចាស់ចុងភៅ ផុន ឡៃ និងក្រុមគ្រួសារ ដែលបានចូលរួមឧត្ថម្ភអង្ករចំនួន ១០៥បាវ(២៥គីឡូ) និងថវិកា៥លាន(ប្រាំលាន)រៀល ដល់រដ្ឋបាលខេត្តកណ្តាល ដើម្បីប្រើប្រាស់ក្នុងការងារ គ្រប់គ្រង បង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកណ្តាល។

លោក​ គង់​ សោភ័ណ្ឌ​ បានថ្លែង​បន្តថា​ នេះជាទឹកចិត្តប្រកបដោយសទ្ធាជ្រះថ្លា ពោរពេញដោយក្តីសប្បុរសរបស់ អ្នកមីង និងក្រុមគ្រួសារ គឺជាកាយវិការឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ក្នុងការជួយគ្នា ក្នុងគ្រាលំបាក និងត្រូវបានចងចាំទុកដោយរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋទូទាំងខេត្តកណ្តាលជារៀងរហូត។

ជាមួយគ្នានេះ​រដ្ឋបាលខេត្តកណ្តាល នឹងយកចិត្តទុកដាក់ប្រើប្រាស់អំណោយដ៏សប្បុរសនេះប្រកបដោយតម្លាភាពក្នុងការបម្រើសកម្មភាពមនុស្សធម៌ ជួយដល់ជនរងគ្រោះដោយជំងឺកូវីដ-១៩។

ជាចុងក្រោយ​ លោក​អភិបាល​ខេត្ត​ សូមជូនពរ អ្នកមីង និងក្រុមគ្រួសារ សូមមានសុខភាពល្អ កម្លាំងមាំមួន ជោគជ័យគ្រប់ភារកិច្ច និងសូមប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ​៖សហការី​


ចែករំលែក៖