ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរ​អប្សរា​ ឈើតាត្រាវជាឈើពិសេសបំផុតដែលបុព្វបុរសខ្មែរបានយកមកប្រើនៅប្រាសាទបុរាណ

ចែករំលែក៖

ភ្នំពេញ​៖​ ឈើតាត្រាវ គឺជាឈើដែលមានលក្ខណៈសាមញ្ញ ក៏ប៉ុន្តែគុណតម្លៃល្អបំផុតគ្មានឈើណាប្រៀបបានសម្រាប់យកមកជួយក្នុងការកសាងប្រាសាទបុរាណនានាធ្វើអំពីថ្ម ឱ្យមានភាពគង់វង្សបានយូរអង្វែង។ បច្ចុប្បន្ននេះ ក្រុមការងារនៃអាជ្ញាធរជាតិអប្សរាកំពុងប្រើឈើប្រភេទនេះដើម្បីយកមកបំពេញកន្លែងចាស់ដែលបានពុកផុយ។ នេះបេី​យោង​តាម​ប្រភពព័ត៌មាន​ពីផេកហ្វេសប៊ុករបស់​អាជ្ញាធរ​អប្សរា​ នៅ​រសៀល​ថ្ងៃ​ចន្ទ​ទី​១៣​ ខែកញ្ញា​ ឆ្នាំ​២០២១។ 

ជាក់ស្ដែង​បេី​តាម​លោក ឃាម មុនី មន្ត្រីបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ  និងបុរាណវិទ្យាបង្ការ បានលើកឡើងថា តាមការស្រាវជ្រាវតាំងពីសម័យអង្គរមក គឺបុព្វបុរសខ្មែរបានប្រើឈើតាត្រាវ និងឈើជើងចាប ដើម្បីធ្វើជាធ្នឹមទប់លំនឹងថ្ម និងជាពិដានលម្អនៅប្រាសាទបុរាណ។

ជាយូរលង់មកហើយ នៅតាមវត្ដអារាមជាច្រើនក្នុងប្រទេសកម្ពុជា ក៏គេតែងសង្កេតឃើញមានការយកឈើតាត្រាវទៅប្រើប្រាស់លើសំណង់ កសាងព្រះពុទ្ធបដិមា និងយកឈើប្រភេទនេះធ្វើពិធីបូជាផ្នែកសាសនាផងដែរ៕ដោយ​៖សហការី​

ប្រភព​ពី​ហ្វេសប៊ុក​ផ្លូវការ​របស់​អាជ្ញាធរ​អប្សរា​

អត្ថបទ៖ កញ្ញា ឆាយ ផាន់នី

រូបភាព៖ លោុំ គឹម សុធិន និង លោក យី សុថា

Fagraea fragrans is known as ironwood that Khmer ancestors used in ancient temples

Fagraea fragrans is known for its quality as material to build ancient temples. Currently, the team of APSARA National Authority is using this kind of wood for the conservation work to fill the old decayed place.

 Mr. Kham Mony, Technical Officer of the Department of Conservation of Monuments in Angkor Park and Preventive Archeology, said that according to research since the Angkorian period, Khmer ancestors used Fagraea fragrans as beams and decorative ceilings at the ancient temple.

Since ancient time, many pagodas in Cambodia oftenly used Fagraea fragrans for the construction, carving the Buddha statues as well as for religious worship.

 


ចែករំលែក៖