ព័ត៌មានទាន់ហេតុការណ៍៖

Apple បានធ្វើបច្ចុប្បន្នភាពកម្មវិធី iOS ដើម្បីការពារពីកម្មវិធីលួចជ្រៀតចូល Pegasus

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី១៤  ខែកញ្ញា ឆ្នាំ២០២១ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការនគរបាលជាតិបានបញ្ជាក់ឲ្យដឹងថា,  ក្រុមហ៊ុន Apple បានខិតខំប្រឹងប្រែងធ្វើការកែសម្រួលកម្មវិធី iOS ពីការជ្រៀតចូលតាមរយៈ FORCEDENTRY របស់ក្រុមហ៊ុនអុីស្រាអែល NSO Group ដែលអាចលួចចូលទៅគ្រប់គ្រង iPhone, iPad និង Apple Watch។

កាលពីចុងខែសីហាក្រុមហ៊ុន The Citizen Lab បានធ្វើការជូនដំណឹងទៅក្រុមហ៊ុន Apple ពីភាពចន្លោះប្រហោងដែលអាចឱ្យជនខិលខូចប្រើកម្មវិធី Pegasus ចូលទៅបើក ម៉ៃក្រូហ្វូន កាមេរ៉ា តាមដានការតេទូរស័ព្ទ និងអាចចូលទៅមើល អុីមែលនិងសារបានផងដែរ។

កម្មវិធីដើម្បីលួចទាញយកទិន្នន័យនេះត្រូវបានរកឃើញបន្ទាប់ពីក្រុមហ៊ុន The Citizen Lab បានធ្វើការវិភាគនិងស្រាវជ្រាវទៅលើទូរស័ព្ទ iPhone របស់សកម្មជន ជនជាតិ អារ៉ាប៊ីសាអ៊ូឌីតម្នាក់ ហើយពួកគេគិតថាកម្មវិធី Pegasus ត្រូវបានប្រើតាំងពីខែកុម្ភៈឆ្នាំ ២០២១ មកម្ល៉េះ។ ដូច្នេះដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់ទូរស័ព្ទ iPhone លោកអ្នកគួរតែធ្វើបច្ចុប្បន្នភាពកម្មវិធី iOS ឱ្យបានឆាប់រហ័សដើម្បីចៀសវាងពីការជ្រៀតចូលផ្សេងៗ៕

ដោយ ៖ សិលា


ចែករំលែក៖