ព័ត៌មានទាន់ហេតុការណ៍៖

លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យដឹកនាំមន្ត្រីចុះពិនិត្យការ កាយប្រឡាយមេថ្មី អមលើមហាវិថីវិមានឈ្នះឈ្នះ

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០២១នេះលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ និងលោក ប៉ាង លីដា អភិបាលរងខណ្ឌ បានដឹកនាំ ក្រុមការងាររដ្ឋបាលខណ្ឌ ចុះពិនិត្យការ កាយប្រឡាយមេថ្មី អមលើមហាវិថីវិមានឈ្នះឈ្នះ។

ខណៈកម្ពុជារងអាកាសធាតុសម្ពាធទាប នៅរាជធានីភ្នំពេញមានភ្លៀងធ្លាក់ខ្លាំងយ៉ាងកំហុកជាបន្តបន្ទាប់ប៉ុន្មានថ្ងៃនេះ ធ្វើអោយទឹកស្ទះតាមបណ្តាលលូនិងប្រឡាយហូរមិនទាន់នៅតំបន់មួយចំនួន រងការលិចលង់ផងដែរ។

ការស្តាប្រឡាយមេនេះក្នុងសង្កាត់សំរោងក្រោម ដើម្បីរំដោះទឹក ពីផ្លូវជាតិលេខ៤ ក្នុងសង្កាត់ចោមចៅទី៣ សង្កាត់ត្រពាំងក្រសាំង និងសង្កាត់សំរោងក្រោម ឆ្ពោះទៅបឹងតាមោក ក្នុងខណ្ឌព្រែកព្នៅ ។ ក្នុងនោះដែរលោកអភិបាលខណ្ឌពោធិ៍សែន បានអំពាវនាវឲ្យបងប្អូនទាំងអស់មេត្តាជួយថែរក្សាមេប្រឡាយទឹកនេះទាំងអស់គ្នា កុំនាំគ្នាបោះសំរាមចូលឬក៏លុបប្រឡាយតទៅទៀត ព្រោះវានាំឲ្យលិចទាំងអស់គ្នា៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖