ខេត្តប៉ៃលិន ៖ ចោរចិត្តសឿងពិតជាថ្លើមធំហ៊ានគាស់បង្អួចចូលលួចលុយព្រះសង្ឃអស់ជាង១ម៉ឺនដុល្លារ រួចគេចខ្លួនដោយសុវត្ថិភាព។
ហេតុការណ៍នេះបង្កឲ្យភ្ញាក់ផ្អើលកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ក្នុងវត្តរតនៈសោភ័ណ ហៅវត្តកោងកាង ស្ថិតក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ករណីនេះទំនងកើតឡើងតាំងពីព្រឹក លុះរហូតដល់ម៉ោង២រសៀល ថ្ងៃខែដដែល ទើបសមត្ថកិច្ចននគរបាលខេត្តប៉ៃលិន ទទួលពាក្យបណ្តឹងពីព្រះសង្ឃរងគ្រោះ ហើយចុះទៅពិនិត្យដល់កុដិ។
តាមអាចារ្យមួយរូបអះអាងថាបច្ច័យកសាង និងបច្ច័យបុណ្យទានផ្សេងៗ ដែលពុទ្ធបរិស័ទប្រគេន ជាង១ម៉ឺនដុល្លារអាមេរិក ត្រូវចោរគាស់ទម្លុះបន្ទប់ ចូលលួចយកដោយសុវត្ថិភាព ខណៈដែលព្រះចៅអធិការវត្ត រងគ្រោះ រវល់មើលគេធ្វើទូក ដាក់បាយបិណ្ឌនៅខាងក្រោយព្រះវិហារ។ ចំណែកព្រះសង្ឃព្រះនាម ក្តៀង សារ៉ាត់ ព្រះជន្ម៤៣ព្រះវស្សា ជាព្រះចៅអធិការវត្តរតនៈសោភ័ណ ហៅវត្តកោងកាង មានថេរៈដីកាថា ក្រោយពីឆាន់អាហារពេលព្រឹករួច ព្រះអង្គ ប្រទះឃើញបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ មកអង្គុយក្បែរខ្លោងទ្វារ មុខព្រះវិហារ ប៉ុន្តែព្រះអង្គមិនបានចាប់អារម្មណ៍នោះទេ។ បន្ទាប់មកព្រះអង្គ ក៏បាននិមន្តចុះឡើងៗ រួចដើរសំដៅទៅខាងក្រោយព្រះវិហារ ដើម្បីមើលគេធ្វើទូកដាក់បាយបិណ្ឌក្នុងអំឡុងម៉ោងប្រហែល៩និង៣០នាទីព្រឹកថ្ងៃខែឆ្នាំដដែល។ រហូតដល់ម៉ោង១២ និង៣០ ថ្ងៃត្រង់ ព្រះអង្គ ក៏បាននិមន្តចេញពីសាលាឆាន់ទៅកុដិវិញ រួចក៏បើកទ្វារបន្ទប់បម្រុងចូល ស្រាប់តែឃើញ បង្អួចចំហ និងមានបំណែកឈើ ដែលចោរគាស់បាក់បែកនៅរាយប៉ាយពេញបន្ទប់។ភ្លាមៗនោះ ព្រះអង្គក៏បានស្ទុះទៅមើល ថង់យាម ដែលដាក់នៅក្នុងបន្ទប់ស្រាប់បាត់លុយអស់ពីថង់យាមជាង១ម៉ឺនដុល្លារតែម្តង។
ព្រះអង្គមានថេរៈដីកា បន្តទៀតថា បន្ទាប់ពីឃើញហហេតុការណ៍បែបនេះព្រះអង្គក៏បាននិមន្តមកដាក់ពាក្យបណ្តឹងនៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដើម្បីឲ្យសមត្ថកិច្ចស្ស្រាវជ្រាវករណីនេះ។
ព្រះចៅអធិការ បញ្ជាក់ប្រាប់សមត្ថកិច្ចថា បច្ច័យ ដែលចោរលួចយកទៅរួមមាន ប្រាក់ដុល្លារចំនួន៧៨០០ដុល្លារ(ប្រាំពីរពាន់ប្រាំបីរយដុល្លារអាអាមេរិក) និងលុយខ្មែរចំនួន២១,០០០,០០០រៀល(ម្ភៃមួយលានរៀល) ហើយបច្ច័យទាំងនេះ ជាបច្ច័យកសាងរួម ដែលព្ព្រះសង្ឃបានបិណ្ឌបាត្របច្ច័យនិងបុណ្យទានពេលថ្ងៃសីល ពិសេសបច្ច័យសម្រាប់ទ្រទ្រង់អំឡុងពេលកើតជំងឺកូវីដ-១៩ផងដែរ។
យ៉ាងណាក្នុងករណីនេះ សមត្ថកិច្ចជំនាញ កំពុងធ្វើការស្រាវជ្រាវជាបន្ទាន់ ដើម្បីស្វែងរកមុខសញ្ញាជនសង្ស័យ ចាប់យកមកផ្តន្ទាទោសតាមច្បាប់ឲ្យខាងតែបាន។នេះបើតាមលោក ហ៊ីង យ៉ាន់ ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានគរបាលខេតខេត្តប៉ៃលិន អះអាងឲ្យដឹង៕
ដោយ ៖ ប្រាថ្នា