ខេត្តសៀមរាប៖ បេីយោងតាមផេកហ្វេសប៊ុកផ្លូវការរបស់រដ្ឋបាលខេត្តសៀមរាប នៅរសៀលថ្ងៃព្រហស្បតិ៍ទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ បានឱ្យដឹងថា សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋចំនួន១៦នាក់ (ដែលមានឈ្មោះដូចខាងក្រោម) ដែលមិនបានបំពេញកាតព្វកិច្ចសហការជាមួយមន្ត្រីសុខាភិបាល ដើម្បីយកសំណាក ។
សូមបញ្ជាក់ថា បងប្អូនទាំង១៦នាក់បំពេញព័ត៌មានដើម្បីយកសំណាករួចហើយ ប៉ុន្តែដល់ពេលត្រូវយកសំណាកមិនបានបង្ហាញមុខយកសំណាក។
ជាមួយគ្នានេះ រដ្ឋបាលខេត្ត សូមស្នើដល់បងប្អូនដូចមានរាយនាមខាងលើ សូមរួសរាន់ទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីមកយកសំណាកនៅតាមទីតាំងដែលមន្ទីរសុខាភិបាលខេត្តបានរៀបចំ។
ដោយឡែកក្នុងករណី មិនរួសរាន់មកយកសំណាកតាមការជូនដំណឹងនេះ រដ្ឋបាលខេត្តនឹងចាត់ក្រុមការងារកសាងសំណុំរឿងតាមវិធានការច្បាប់ ស្របតាមខ្លឹមសារ មាត្រា១១ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងមាត្រា២១ នៃអនុក្រឹត្យលេខ៣៧ អនក្រ.បក ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ស្តីពីវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។ រាល់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទូរស័ព្ទលេខ ០១២ ៨២៣ ៤៥១។
ដោយឡែកប្រសិនបើបងប្អូនទទួលបានសេចក្តីជូនដំណឹងនេះ រដ្ឋបាលខេត្ត សង្ឃឹមយ៉ាងមុតមាំថា បងប្អូនទាំង១៦នាក់ខាងលើចូលរួមសហការយកសំណាកឱ្យបានទាន់ពេលវេលាកុំបីខាន៕
សូមអានព័ត៌មានលម្អិតនៅក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត មានដូចខាងក្រោមនេះ៖
ដោយ៖សហការី