ព័ត៌មានទាន់ហេតុការណ៍៖

ទុស្សេចរន្តអគ្គិសនីឆេះជាន់ទី២ហាងជនជាតិចិនបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះជួយធ្វើអន្តរាគមន៍

ចែករំលែក៖

ភ្នំពេញ ៖ មានករណីទុស្សេចរន្តអគ្គិសនី ឆេះជាន់ទី២ហាងជនជាតិចិនមួយកន្លែងក្រោយផ្សាររតនាផ្លាហ្សា កាលពីវេលាម៉ោង៥និង២០នាទីល្ងាចថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចខាងក្រោយផ្សាររតនាផ្លាហ្សា ស្ថិតក្នុងភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុខណៈដែលម្ចាស់ទីតាំងខាងលើកំពុងតែនៅខាងក្រោមក៏ស្រាប់តែមានផ្សែងហុយចេញពីជាន់ខាងលើបង្កជាផ្សែងខ្មៅ ហើយភ្លាមៗនោះប្រជាពលរដ្ឋបានទំនាក់ទំនងទៅសមត្ថកិច្ចមូលដ្ឋានដើម្បីជួយធ្វើអន្តរាគមន៍។ ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញបង្ការ និងពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីមកជួយធ្វើអន្តរាគមន៍ ដោយបានបញ្ចេញរថយន្តពន្លត់អគ្គីភ័យចំនួន៥គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន៣ឡាន ទើបអគ្គីភ័យខាងលើបានរលត់ទៅវិញនៅវេលាម៉ោង៦និង០០នាទីល្ងាច ថ្ងៃខែឆ្នាំដដែល។ 

ក្នុងករណីអគ្គិភ័យខាងលើនេះ បណ្តាលឲ្យឆេះបន្ទប់គេងជាន់ទី២អស់ទាំងស្រុង និងសម្ភារប្រើប្រាស់មួយចំនួន តែពុំបណ្ដាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ៕

ដោយ៖និន សុភ័ស្ត


ចែករំលែក៖