ភ្នំពេញ៖ រថយន្តហ៊ីយ៉ាន់ដាយស្ទូចសសរបេតុងបេីកលឿនពេកចាប់ហ្វ្រ័ងមិនជាប់បានជ្រុលទៅបុកគូទរថយន្តឃ្លុបហេីយរេចង្កូតទៅឡេីងសួនពុះចែកទ្រូងផ្លូវបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំតែសំណាងដែរដែលមិនមានមនុស្សរងរបួស។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងសង្កាត់ភ្លេីងឆេះរទេះ ខណ្ឌកំបូល។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តឃ្លុបពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AD-0561បើកតាមបណ្តោយផ្លូវជាតិលេខ៣ក្នុងទិសដៅពីជេីងទៅត្បូង ខណៈមកដល់ចំណុចកេីតហេតុដោយសារមានរថយន្តបេីកឆ្លងផ្លូវក៏បង្អង់ល្បឿន ភ្លាមនោះស្រាប់តែមានរថយន្តម៉ាកហ៊ីយ៉ាន់ដាយដឹកសសរថ្ម ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3A- 5642 បើកមកពីក្រោយក្នុងល្បឿនលឿនចាប់ហ្វ្រ័ងមិនជាប់ក៏ជ្រុលទៅបុកគូទរថយន្តឃ្លុបបណ្តាលឱ្យរងការខូចខាតបន្តិចបន្តួច ហេីយរថយន្តហ៊ីយ៉ាន់ដាយមិនទាន់អស់ល្បឿនក៏បន្តទៅឡេីងលេីសួនច្បារពុះចែកទ្រូងផ្លូវរងការខូចខាតយ៉ាងដំណំ តែសំណាងដែរដែលមិនមានមនុស្សរងរបួស។
ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកេីតហេតុនិងបានទាក់ទងជំនាញមកស្ទូចយកទៅរក្សាទុករង់ចាំដោះស្រាយនៅពេលក្រោយ៕
ដោយ៖សុខាសែនជ័យ