ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ គន់ គីម នាំយកនូវសម្ភារ និងឧបករណ៍សង្គ្រោះ ជូនដល់ទីបញ្ជាការយោធភូមិភាគទី៥ ទុកសម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការសង្រ្គោះគ្រោះមហន្តរាយ

ចែករំលែក៖

ភ្នំពេញ​៖​ នេះបេី​យោង​តាម​ផេកហ្វេសប៊ុកផ្លូវការរបស់​ទីបញ្ជាការយោធភូមិភាគទី៥​ បានឱ្យដឹងថា​ លោកឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ បានអញ្ជើញទទួលសម្ភារ និងគ្រឿងបំពាក់ដល់កងប្រតិបត្តិការរុករក សង្រោះគ្រោះមហន្តរាយលេខ៧០៥ ពីលោកនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រី្ត អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។

សម្ភារដែលបំពាក់នេះគឺជាអំណោយដ៏ថ្លៃថ្លារបស់​ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តី​ នៃព្រះរាជាណាចក្រកម្ពុជា​ និងជាប្រធានគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ​។ ដេីម្បីត្រៀមហ្វឹកហ្វឺន និងប្រេីប្រាស់ក្នុងការត្រៀមឆ្លេីយតប​ និងសង្រ្គោះប្រជាពលរដ្ឋនៅពេលមានគ្រោះមហ​ន្តរាយកេីតឡេីងជាយថាហេតុ​ នៅភូមិសាស្រ្តយោធភូមិភាគទី៥។ 

នាឱកាសនោះ​ដែរ​ លោកនាយឧត្តមសេនីយ៍ គន់ គីម បានឱ្យដឹងថា ការផ្តល់ជូននូវសម្ភារឧបករណ៍សង្គ្រោះគ្រោះមហន្តរាយនេះ ដើម្បីធ្វើម្ចាស់ការ ក្នុងការត្រៀមប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយផ្សេងៗកើតឡើងដោយយថាហេតុ។​ បន្ថែមពីនេះ​ លោកនាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងកោតសរសើរចំពោះសកម្មភាពកងកម្លាំងទិសយោធភូមិភាគទី៥ ដែលបានខិតខំទាំងថ្ងៃទាំងយប់ ទប់ទឹក លើកដាក់ ដឹកជញ្ជូនស្បៀងអាហារ ស្រូវពូជ និងសម្ភារជាច្រើនទៀតជូនប្រជាពលរដ្ឋលិចលង់ដោយសារគ្រោះធម្មជាតិទឹកជំនន់ក្នុងខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ នាឆ្នាំ២០២០ កន្លងទៅនេះ។ 

លោកនាយឧត្តមសេនីយ៍ គន់ គីម ក៏បានលើកឡើងថា សកម្មភាពរបស់នាយទាហាន ពលទាហាន ពេលកន្លងមកពិតជាមិនអាចកាត់ថ្លៃបាន ខណៈពេលនេះកំពុងផ្ដល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋទូទាំងភូមិសាស្រ្តយោធភូមិភាគទី៥  ទាំងនេះគឺបញ្ជាក់ឲ្យឃើញថា នាយទាហានពលទាហានពិតជាស្រលាញ់ប្រជាពលរដ្ឋ ដូចដែលរាជរដ្ឋាភិបាល បាននិងកំពុងធ្វើ ។ ទន្ទឹមនឹងនេះ​លោកនាយឧត្តមសេនីយ៍​ ក្រើនរំលឹកដល់កងកម្លាំងឱ្យបន្តខ្ជាប់ស្មារតី ត្រូវតែសង្រ្គោះនិងប្តេជ្ញាជួយអាយុជីវីតជនរងគ្រោះឲ្យបាន និងបន្តអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល និងវិធានការរបស់រាជរដ្ឋាភិបាល ៣កុំ ៣ការពារចៀសឆ្ងាយពីជំងឺកូវិដ-១៩។

សូមបញ្ជាក់ថា សម្ភារនិងឧបកណ៍សម្រាប់សង្រ្គោះគ្រោះមហន្តរាយដែលបានប្រគល់ជូនយោធភូមិភាគទី៥ រួមមាន៖ ឯកសណ្ឋាន ១២០ឈុត, មួកសុវត្ថិភាព ១២០សម្រាប់, ពិលដៃ ១០គ្រឿង, ពិលមួលសុវត្ថិភាព ១២០គ្រឿង, មួក គ.ជ.គ.ម ១០៧កំប្លេ, អាវយឺតហ្វឹកហ្វឺន ១២០កំប្លេ, បាឡូដាក់សម្ភារ ១២០សម្រាប់, ទូកស្មាច់និងម៉ាស៊ីន ១០គ្រឿង, អាវពោង ២០០អាវ, ម៉ាស៊ីនភ្លើងចល័ត ០២គ្រឿង, តង់ចល័ត ២០សម្រាប់, ម៉ាស៊ីនបូមទឹក ២០គ្រឿង, ទុយោបូមទឹក ៤០ឈុត, ខ្សែពួរ ១.០០០ ម៉ែត្រ និងវិទ្យុទាក់ទង ០២គ្រឿង ដែលបំពាក់អោយកងអន្តរាគមន៍របស់យោធភូមិភាគទី៥ ចំនួន ១២០នាក់ និងអនុញ្ញាតអោយដាក់ឈ្មោះថា ក្រុមរុករកសង្រ្គោះគ្រោះមហន្តរាយលេខ៧០៥ ផងដែរ៕

ដោយ​៖សហការី​


ចែករំលែក៖