ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌបឹងកេងកង សហការជាមួយជនរងគ្រោះ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទលួចម៉ូតូ

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី១៨ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង០៣ ៖៣០ នាទីទៀបភ្លឺ កម្លាំងជំនាញព្រហ្មទណ្ឌ និង កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកង៣ សហការជាមួយជនរងគ្រោះ បានធ្វើការ ឃាត់ខ្លួនជនសង្ស័យ ម្នាក់ ពីបទលួច( ម៉ូតូ) នៅចំណុចមុខផ្ទះលេខ២៦ ផ្លូវលេខ៣៤៨ ក្រុមទី៣៨ ភូមិ៣ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ជនសង្ស័យចំនួន០១នាក់ឈ្មោះ កុល សុគន្ធ ហៅពេជ្រ ភេទប្រុស អាយុ២៦ ជនជាតិខ្មែរ  ទីលំនៅផ្ទះជួល ផ្លូវនរោត្ដម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន មុខរបរមិនពិតប្រាកដ (មានសារធាតុញៀន)។

 ចំណែកជនរងគ្រោះឈ្មោះ បុិច ហៃតុង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិទួលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល មុខរបរ និស្សិត។

 វត្ថុតាងចាប់យក ម៉ូតូ០១គ្រឿងម៉ាកCRF ពណ៌ក្រហមលាយស ពាក់ស្លាកលេខ ភ្នំពេញ 1IT.6089 ។

បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឱ្យដឹងថា នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង០៣:៣០នាទីទៀបភ្លឺ មុនពេលកើតហេតុ ជនសង្ស័យខាងលើ បានធ្វើសកម្មភាព លួច០១គ្រឿងម៉ាកCRF ពណ៌ក្រហមលាយស ពាក់ស្លាកលេខ ភ្នំពេញ 1IT.6089 របស់ជនរងគ្រោះ ខាងលើនៅចំណុច៩១២ ផ្លូវជាតិលេខ១ ភូមិទួលក្របៅ ស្រុក កៀនស្វាយ ខេត្ដកណ្ដាល (កន្លែងកើតហេតុ) បន្ទាប់មកជនរងគ្រោះស្រាវជ្រាវតាមប្រព័ន្ធGPS រហូតមកដល់ចំណុចខាងលើ ជនរងគ្រោះបានសហការសមត្ថកិច្ចមូលដ្ឋានប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកង៣ ឃាត់បានជនសង្ស័យ រួមនិងវត្ថុតាង នាំយកមកដើម្បីសាកសួរតែម្ដង។

   -បច្ចុប្បន្នជនសង្ស័យ ចំនួន០១នាក់ រួមនិងវត្ថុតាង ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង  រង់ចាំសមត្ថកិច្ចខេត្ដកណ្ដាលមកទទួលផងដែរ ៕

ដោយ៖ ជី ណា


ចែករំលែក៖