អតីតខ្សែប្រយុទ្ធក្រុម Chelsea, Newcastle និង West Ham កីឡាករ Demba Ba បានចូលនិវត្តន៍ពីអាជីពកីឡាករក្នុងវ័យ៣៦ឆ្នាំ។ នេះបើតាមការចេញផ្សាយរបស់ BBC Sport កាលពីថ្ងៃទី១៧ ខែកញ្ញា។
អតីតកីឡាករសញ្ជាតិសេណេហ្គាល់រូបនេះបានឈ្នះពានរង្វាន់ Europa League ជាមួយក្រុម Chelsea ក្នុងឆ្នាំ២០១៣ និងបានឈ្នះពានរង្វាន់លីគកំពូលទួរគី២ដង ដោយលើកដំបូងជាមួយក្រុម Besiktas ក្នុងឆ្នាំ ២០១៦-២០១៧ និងលើកទី២ពេលលេងឲ្យក្រុម Istanbul Basaksehir ក្នុងឆ្នាំ ២០១៩-២០២០។
កីឡាករ Demba Ba ពុំគ្មានក្លិបលេងបន្ទាប់ពីដើរចេញពីក្រុមស្វ៊ីស Luganoកាលពីខែសីហា។ កីឡាករ Demba Ba បង្ហោះនៅលើបណ្តាញសង្គម Twiiter ថា “វាពិតជាដំណើរដ៏អស្ចារ្យមួយ បាល់ទាត់បានផ្តល់ឱ្យខ្ញុំនូវអារម្មណ៍ស្រស់ស្អាតជាច្រើន”។កីឡាករ Demba Ba បានផ្លាស់ទៅលេងនៅអង់គ្លេសដំបូងកាលពីខែមករា ឆ្នាំ២០១១ ជាមួយក្រុម West Ham ពី Hoffenheim ដោយរកបាន៤០គ្រាប់ក្នុងការបង្ហាញខ្លួន១០៣លើកសម្រាប់ក្លិបអាល្លឺម៉ង់។
កីឡាកររូបនេះទាត់បញ្ចូលទីបាន៧គ្រាប់ក្នុងការបង្ហាញខ្លួន១៣លើកឲ្យក្លិបញញួរធំ West Ham មុនពេលផ្លាស់ទៅ Newcastle ប្រាំមួយខែក្រោយមក។
សម្រាប់ក្រុម Newcastle រូបគាត់រកគ្រាប់បាល់បាន២៩គ្រាប់ក្នុង៥៧ប្រកួតដោយចូលរួមជាមួយក្រុម Chelsea កាលពីខែមករា ឆ្នាំ២០១៣ ជាកន្លែងដែលជម្រើសដំបូង២៣ប្រកួតក្នុងចំណោម៥១ប្រកួតសម្រាប់ក្រុមតោខៀវដោយរកបាន១៤គ្រាប់ ខណៈកីឡាករ Demba Ba ស្ថិតនៅជម្រើសទី៣នៅពីក្រោយ Samuel Eto’oនិង Fernando Torres ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)