ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា(គ.អ.ឆ.ក.) សូមជម្រាបជូនសាធារណជន ជ្រាបថា ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃសៅរ៍ ១២កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២១ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ និងជាប្រធាន គ.អ.ឆ.ក បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹក កខ្វក់ ដោយមានការចូលរួមពី លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍នៃ គ.អ.ឆ.ក លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាអនុប្រធាន គ.អ.ឆ.ក លោក ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងជាសមាជិក គ.អ.ឆ. ក និងក្រុម ការងារបច្ចេកទេសនៃ គ. អ. ឆ. ក. ។ ជាមួយគ្នានេះ ក៏មានការចូលរួមពីម្ចាស់គម្រោងបុរី សណ្ឋាគារធំៗ រួមមាន អ្នកឧកញ៉ា សុខ គង់ អ្នកឧកញ៉ា លី ហួរ អ្នកឧកញ៉ា លាង ឃុន អ្នកឧកញ៉ា លាង ម៉េង អ្នកឧកញ៉ា សៀ ឬទ្ធី លោកឧកញ៉ា ថៃ ជាហួត លោកឧកញ៉ា ប៊ុន ជេស្ឋ លោក វ៉ាន់ ឆារស៍ តំណាងអ្នកឧកញ៉ា ពុង ឃាវសែ លោក ង៉ែត ពិសិដ្ឋ តំណាងអ្នកឧកញ៉ា ហុង ពីវ ដើម្បីយកជាមូលដ្ឋានក្នុងការរៀបចំអាងប្រព្រឹត្តិកម្មទឹកកខ្វក់ នៅក្នុងទីតាំងអភិវឌ្ឍគម្រោងសាងសង់លំនៅឋាន និងអគារផ្សេងៗ។
នេះជាស្ថានីយទី ៣ ដែលមានសមត្ថភាពចម្រោះទឹក ២០ ០០០ម”/ថ្ងៃ បន្ទាប់ពីបានដាក់ឱ្យដំណើរការ ស្ថានីយចំនួន ២ រួចមកហើយ ក្នុងនោះ ស្ថានីយទី ១ មានសមត្ថភាពចម្រុះទឹកកខ្វក់ ៥ ២០០ ម)ថ្ងៃ និងស្ថានីយ ទី ២ មានសមត្ថភាពចម្រោះទឹកកខ្វក់ ៧.២០០.ម/,ថ្ងៃ ដែលជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជាផ្ទាល់ ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាអំណោយដ៍ថ្លៃថ្លាបំផុតជូនដល់ប្រជាពលរដ្ឋកម្ពុជា នៅទូទាំងប្រទេស ពិសេសក្នុងខេត្តព្រះសីហនុ ដើម្បី ការពារថែរក្សាឆ្នេរសមុទ្រដ៏ល្អស្អាតរបស់កម្ពុជា រក្សាបរិស្ថាន មិនបង្ហូរកាកសំណល់ចូលទៅសមុទ្រទូក ឆ្នេរខ្សាច់ ងូតទឹកមិនបាន ប៉ះពាល់ដល់សុខភាព ពិសេសប៉ះពាល់ដល់កិត្តិយសជាតិយើងដែលមានឆ្នេរសមុទ្រល្អស្អាត មិនបានថែទាំ បណ្តាលឱ្យខូច ហើយបានចំណាយថវិកាច្រើននិងប្រើប្រាស់ពេលវេលាយូរលំបាកក្នុងការងារ ឡើងវិញ។
គម្រោងនេះ អនុវត្តដោយក្រុមហ៊ុន Xwater Technology ប្រើប្រាស់រយៈពេល ២២ខែ គ្រោង បញ្ចប់ការសាងសង់នៅខែមិថុនា ឆ្នាំ ២០២៣. មានទឹកប្រាក់ប្រមាណ ២០ លានដុល្លារអាមេរិក ប្រើប្រាស់ បច្ចេកវិទ្យា Membrane Aerated Blofilm Reactors (MABR)ដែលជាបច្ចេកវិទ្យាចុងក្រោយរបស់ប្រទេស អ៊ីស្រាអែល និងមានលទ្ធភាពកម្ចាត់ពពួកបាក់តេរីនិងដកយកនូវសារធាតុអាម៉ូញ៉ាក់ (NH3-N) ផូស្ទិច (TP) កាបូនឌីអុកស៊ីត (COD) និងសារធាតុពុលផ្សេងទៀតចេញរហូតដល់កម្រិតខ្ពស់បំផុត ហើយត្រូវបានទទួល ស្គាល់ថាជាបច្ចេកវិទ្យាមានស្ថិរភាព ប្រសិទ្ធភាព សន្សំសំចៃថាមពល គ្មានសំឡេងរំខាន គ្មានក្លិនប៉ះពាល់ដល់ អ្នករស់នៅជុំវិញ និងរួមចំណែកដល់ការថែរក្សាបរិស្ថាន។
គណៈប្រតិភូក៍បានអញ្ជើញចុះពិនិត្យដំណើរការស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី ១ និងទី ២ អមដោយ សេចក្តីរាយការណ៍អំពីដំណើរការស្ថានីយទាំង ២ បង្ហាញដោយតំណាងក្រុមហ៊ុន XWater Technology រួចបន្តដំណើរទៅទស្សនាទីលានតេជោ ដែលជាទីតាំងសម្រាប់សាធារណជនលំហែកំសាន្ត និងគយគន់ទេសភាព សមុទ្រដ៏ស្រស់ត្រកាល។
នេះជាជំហានដំបូង ហើយនៅពេលខាងមុខនឹងមានផែនការអនុវត្តនៅទូទាំងប្រទេស ដោយរាល់ តម្រោងសាងសង់ដែលបានដាក់ឱ្យដំណើរការ ពិសេសការរៀបចំគម្រោងសាងសង់ ត្រូវអនុវត្តតាមច្បាប់ សំណង់ ចំពោះកាកសំណល់ត្រូវគោរពតាមស្តង់ដារបរិស្ថាន ទើបអនុញ្ញាតឱ្យបង្ហូរចូលលូសាធារណៈ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន៕
ដោយ ៖ សិលា