ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន អញ្ជើញក្នុងកម្មវិធីបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជុំទី១ ទូទាំងខេត្តរតនគិរី

ចែករំលែក៖

ខេត្តរតនគិរី៖ នៅព្រឹកថ្ងៃសៅរ៍ ១២កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ នេះ លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងលោក ថង សាវុន  អភិបាល នៃគណៈអភិបាលខេត្តរតនគិរី បានអញ្ជើញចូលរួមពិធីបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជុំទី១ ទូទាំងខេត្តរតនគិរី ដែលបានប្រារព្ធពិធីនៅបរិវេនមន្ទីរវប្បធម៌វិចិត្រសិល្បៈខេត្តរតនគិរី។

សូមបញ្ជាក់ថា, នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី​១៧ ខែកញ្ញា​​​​​ ឆ្នាំ​២០២១​ រកឃើញ​អ្នកឆ្លងថ្មី ៦៤៨នាក់ទៀត ជាសះស្បើយ ៤៩២នាក់ និងស្លាប់​ ០៧នាក់៖

– ករណីឆ្លងសហគមន៍ ៤៨៨នាក់

– អ្នកដំណើរពីបរទេស ១៦០នាក់

គិតត្រឹមព្រឹក ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១

– អ្នកឆ្លងសរុប=103,482 នាក់

– អ្នកជាសះស្បើយ=96,767 នាក់

– អ្នកស្លាប់=2,096 នាក់។

ដោយឡែក កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩​ នៅកម្ពុជា​ គិតត្រឹមថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១​ មាន​ ៩៨,១៥%​ ធៀបជាមួយចំនួនប្រជាជនគោលដៅ​ ១០លាននាក់​ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៨៧,៧២% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ​ ដល់ក្រោម ១២ឆ្នាំ មាន​ ៣,៥៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់៕

ដោយ ៖ សិលា


ចែករំលែក៖