ភ្នំពេញ៖ នៅថ្ងៃសៅរ៍ ១២កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ លោក ឈឿន សុចិត្ត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយសង្កាត់ដើមមៀន និងលោកស្រី ព្រមទាំងមាតា បិតា និងសហការី បានដង្ហែរទៀនព្រះវស្សា និងទេយ្យទាន ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា វត្តគីរីសោភ័ណ(ហៅវត្តខ្ញែក ) ស្ថិតនៅភូមិចាស់ ឃុំពេជ្រមុនីស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
*ទេយ្យទាន និងបច្ច័យរួមទាំងបរិក្ខាប្រគេនព្រះសង្ឃ រួមមាន ៖
១-ទៀនព្រះវស្សា ចំនួន០១គូ
២- អង្ករ ០១តោន
៣-ទឹកសុទ្ធ ២០កេស
៤-មី ២០កេស
៥-ត្រីខ ០១កេសធំ
៦- ទឹកផ្លែឈើ១០កេស
៧-ទឹកស៊ីអុីវ១០យួរ
៨-ទឹកត្រី ១០យួរ
៩-ម៉ាស់០១កេសធំ
១០-ស៊ីម៉ងត៍ ១៥តោន
១១-ក្រម៉ា៥៥ក្រម៉ា
១២-ថវិកា ២,០០០,០០០៛
តម្កល់កសាងក្នុងវិស័យព្រះពុទ្ធសាសនា។
*សរុបជាថវិកាអស់ចំនួន ១៣,៤១៨,០០០៛
ជូនតាជីយាយជីនិងចំណាយផ្សេងៗចំនួន២,៣៦០,០០០៛
សរុបការចំណាយថវិកាទាំងអស់ចំនួន *១៥,៧៧៨,០០០រៀល* ៕
ដោយ ៖ សិលា