ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តកំពង់ឆ្នាំង រកឃើញអ្នកវិជ្ជមានកូវីដ-១៩ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) ចំនួន ៤០នាក់ ស្រី ២២នាក់និងមរណភាពម្នាក់ស្រី នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង សូមជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋ និងសាធារណជនក្នុងខេត្តកំពង់ឆ្នាំង ឱ្យបាន ជ្រាបថា៖ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋបាលខេត្តបានបន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) ចំនួន ៤០នាក់ ស្រី ២២នាក់ (ដែលជាអ្នករត់ម៉ូតូឌុប, អាជីវករ, កសិករ, កម្មករ, ពលករ, បុគ្គលិក មីក្រូហិរញ្ញវត្ថុ និងមន្ត្រីអាវុធហត្ថ) និងមរណភាពចំនួន ១នាក់ស្រី រួមមាន៖

ក-ករណីរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ថ្មី ចំនួន ៤០នាក់ ស្រី ២២នាក់ មាយនាមដូចខាងក្រោម: 

អ្នកវិជ្ជមានកូវីដ-១៩ ខាងលើ បានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង, មណ្ឌលព្យាបាល សាលាបឋមសិក្សាគំរូក្រុង, មណ្ឌលព្យាបាលវិទ្យាល័យ តេជោ ហ៊ុន សែន ទឹកហូត, មណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច, មណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែន បរិបូណ៌ និងមណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែន កំពង់លែង។

រដ្ឋបាលខេត្តសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់ប្រាស្រ័យទាក់ទងដោយផ្ទាល់ ឬប្រយោលជាមួយ អ្នកវិជ្ជមានកូវីដ-១៩ ខាងលើ ក្នុងរយៈពេល ១៤ថ្ងៃមុន! សូមមកពិនិត្យសំណាកជាបន្ទាន់នៅ មន្ទីរពេទ្យខេត្តកំពង់ឆ្នាំង, មន្ទីរពេទ្យបង្អែកកំពង់ត្រឡាច, មន្ទីរពេទ្យបង្អែកបរិបូណ៌ ឬមណ្ឌលសុខភាពដែលនៅជិតបំផុត ដើម្បីទប់ស្កាត់ការឆ្លង រាលដាលនៃជំងឺកូវីដ-១៩ សូមសាធារណជន ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ “ការពារ និងពាក្យ” ដើម្បីខ្លួនយើង គ្រួសារ និងសង្គមជាតិយើង។

ករណីមរណភាពចំនួន ១នាក់សី ជាអ្នកជំងឺកូវីដ-១៩ ឈ្មោះ ឈឹម កែវ ភេទស្រី អាយុ ៥៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្នៀត ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានចូលមកមន្ទីរពេទ្យបង្អែកកំពង់ត្រឡាច នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១០:១០នាទី។ ដោយស្ថានភាព ជំងឺធ្ងន់ធ្ងរ អ្នកជំងឺបានមរណភាពនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១៦:៣០នាទី។

ការសន្និដ្ឋានរបស់គ្រូពេទ្យ៖

ឈ្មោះ ឈឹម កែវ ភេទស្រី អាយុ ៥៩ឆ្នាំ ជនជាតិខ្មែរខាងលើ បានមរណភាពដោយសារជំងឺរលាកសួតធ្ងន់ធ្ងរ បណ្តាលមកពីជំងឺកូវីដ-១៩។

បញ្ជាក់ ៖ – អ្នកវិជ្ជមានកូវីដ-១៩ថ្មីចំនួន ៤០នាក់ ស្រី ២២នាក់ សរុប ៣ ២២៩នាក់ ស្រី ១ ៩៨២នាក់

 – ជាសះស្បើយថ្មីចំនួន ១៧នាក់ ស្រី ៩នាក់ សរុប ២ ៧៤២នាក់ ស្រី ១ ៧០៥នាក់

ស្លាប់ថ្មី ១នាក់ស្រី សរុបចំនួន ៩៦នាក់ ស្រី ៥៩នាក់ – កំពុងសម្រាកព្យាបាលចំនួន ៣៩១នាក់ ស្រី ២១៨នាក់។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕

ដោយ ៖ សិលា


ចែករំលែក៖