ព័ត៌មានទាន់ហេតុការណ៍៖

សម្ភារៈដែលជាជំនួយរបស់ភាគីចិនបានដឹកមកដល់រាជធានីភ្នំពេញ !

ចែករំលែក៖

ភ្នំពេញ៖ ស្ថានទូតចិនប្រចាំកម្ពុជា បានបង្ហោះលើផេកផ្លូវការរបស់ខ្លួននៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ ថា, នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ សម្ភារៈដែលជាជំនួយរបស់ចិនជូនចំពោះភាគីកម្ពុជាបានដឹកមកដល់រាជធានីភ្នំពេញ។ ដើម្បីជួយដោះស្រាយបញ្ហាខ្វះខាតជាបន្ទាន់របស់ភាគីកម្ពុជាក្នុងកិច្ចទប់ស្កាត់ជំងឺវីរុសកូវីដ១៩និងសម្ភារវេជ្ជសាស្ត្រ ភាគីចិនថ្មីៗនេះបានផ្តល់ជំនួយជាសម្ភារៈទប់ស្កាត់ជំងឺវីរុសមកកាន់កម្ពុជា។
ស្ថានទូតចិនប្រចាំកម្ពុជា បានបញ្ជាក់ថា, ក្នុងនោះឧបករណ៍តេស្តរកជំងឺវីរុសកូវីដរបស់ក្រុមហ៊ុនJWFចំនួន៣០ម៉ឺនសម្រាប់បានប្រគល់ជូនកាលពីថ្ងៃទី៣១ខែកក្កដាកន្លងមកតាមរយៈជើងយន្តហោះដឹកជញ្ជូនវ៉ាក់សាំងបញ្ជាទិញរបស់ភាគីកម្ពុជា។ សម្ភារៈដទៃទៀតដោយសារតែទំហំធំនិងទំងន់ធ្ងន់ ត្រូវបានដឹកជញ្ជូនតាមផ្លូវសមុទ្រដោយក្រុមហ៊ុនCOSCOCambodia Pte. Ltd.។ សម្ភារៈជំនួយនៃកុងតឺន័រទាំង១២ដែលដឹកជញ្ជូននាលើកនេះ ទទួលបានអាទិភាពរៀបចំដាក់លើទូកនាដើមខែកញ្ញា ក្រោយពីបានមកដល់ខេត្តព្រះសីហនុកាលពីថ្ងៃទី១៣ខែកញ្ញាបានធ្វើការបោសសម្អាតគយនិងបានទទួលយក នាថ្ងៃនេះសម្ភារៈទាំងអស់ត្រូវបានបញ្ជូនទៅកាន់ទីតាំងឃ្លាំងដែលកំណត់ដោយក្រសួងសុខាភិបាលកម្ពុជាតាមការគ្រោងទុក សម្ភារៈទាំងនេះរួមមានម៉ាស់ សម្លៀកបំពាក់ការពារ និងម៉ាស៊ីនអុកស៊ីសែនជាដើម៕

ដោយ ៖ សិលា


ចែករំលែក៖