ព័ត៌មានទាន់ហេតុការណ៍៖

Liverpool នៅតែមិនទាន់ស្គាល់ចាញ់ក្រោយបំបាក់ Crystal Palace ៣ទល់០

ចែករំលែក៖

ក្រុមហង្សក្រហម Liverpool នៅតែមិនស្គាល់ចាញ់នៅក្នុងក្របខ័ណ្ឌ Premier League នៅរដូវកាលនេះបន្ទាប់ពីបានយកឈ្នះក្រុមភ្ញៀវ Crystal Palace ក្នុងលទ្ធផល៣ទល់០ កាលពីយប់ថ្ងៃទី១៨ ខែកញ្ញា។ ជ័យជម្នះនេះបានធ្វើឲ្យក្រុមខ្លាំងមួយនេះបន្តឈរកំពូលតារាងបណ្តោះអាសន្ន។

៣គ្រាប់របស់ក្រុមហង្សក្រហមរកបានដោយកីឡាករ Sadio Mane នៅនាទីទី៤៣ ក្នុងតង់ទី១។ ១គ្រាប់នេះបានធ្វើឲ្យកីឡាកររូបនេះរកគ្រាប់បាល់ទី១០០របស់គាត់សម្រាប់ក្លិបក្នុងជ័យជម្នះលើក្រុម Crystal Palaceក្រុមរបស់លោក Jurgen Klopp បានបង្កើតឱកាសជាច្រើនទល់នឹងក្រុមភ្ញៀវដែលមានភាពរឹងមាំក្នុងការប្រកួត

គ្រាប់ទី២រកបានដោយខ្សែប្រយុទ្ធ Mohamed Salah នៅតង់ទី២ នាទីទី៧៨ ហើយនៅនាទីទី៨៩ ជិតចប់ការប្រកួតទៅហើយកីឡាករ NabyKeita របស់ក្រុមហង្សក្រហមរកបាន១គ្រាប់ទៀត នាំឲ្យលទ្ធផល៣ទល់០

ជ័យជម្នះនេះបានធ្វើឲ្យក្រុមហង្សក្រហមបានកំណត់ជោគជ័យដ៏ត្រចះត្រចង់ក្នុងការរក្សាភាពមិនដែលចាញ់ដោយក្រុមហង្សក្រហម Liverpool បានទទួលជ័យជម្នះ ៣-២ លើក្រុម AC Milan ក្នុងការប្រកួតក្របខ័ណ្ឌ Champions League កាលពីថ្ងៃពុធផងដែរ ក្រុមហង្សក្រហមបានឡើងឈរកំពូលតារាងបណ្តោះអាសន្នជាមួយនឹងជ័យជម្នះ៤លើកពីការប្រកួតបើកឆាក៥លើករបស់ពួកគេ។

ក្រុមហង្សក្រហមនឹងត្រូវប៉ះក្រុមម្ចាស់ផ្ទះ Norwich City នៅថ្ងៃទី២២ ខែកញ្ញា ក្នុងការប្រកួតពានរង្វាន់ League Cup ហើយនឹងត្រូវប៉ះក្រុម Brentford ក្នុងក្របខ័ណ្ឌ Premier League បន្តទៀត នៅថ្ងៃទី២៥ ខែកញ្ញាខាងមុខ ៕

ដោយ៖ ភារៈ(រូបភាព ៖​ BBC Sport)


ចែករំលែក៖