គុយបាបានអនុវត្តគម្រោងចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ដល់កុមារមានអាយុចាប់ពី២ឆ្នាំឡើង ដើម្បីបើកទ្វារសាលារៀនឡើងវិញនិងដំណើរការសេដ្ឋកិច្ចជាតិ ។
សារព័ត៌មាន CNN នៅថ្ងៃទី១៩ ខែកញ្ញាបានផ្សាយថា កុមារជាច្រើនបានអង្គុយនៅក្នុងមន្ទីរពេទ្យនៅទី Havana ប្រទេសគុយបាទស្សនា កំប្លែង ។ កុមារទាំងនោះមិនមែនមកទីនោះដើម្បីមើលរៀងកំប្លែងឡើយគឺរង់ចាំដល់វេនចាក់វ៉ាក់សាំង ប្រឆាំងកូវីដ-១៩ ផលិតដោយប្រទេសគុយបាផ្ទាល់។
នាង Laura Tijeras បានលើកឡើងក្រោយពីកូនស្រីអាយុ៤ឆ្នាំបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ប្រភេទ Soberana ថា «ខ្ញុំពិតជាធូរស្រាលបន្តិច មនុស្សជាច្រើនបានឆ្លងកូវីដ-១៩ ហើយយើងពេលនេះទទួលបានការការពារ»។
ដូចទៅនឹងមនុស្សធំ កុមារក្នុងប្រទេសគុយបានឹងទទួលបានការចាក់វ៉ាក់សាំងចំនួន៣ដូសដូចគ្នា។ រដ្ឋមន្ត្រីក្រសួងអបរំ Eugenio González Pérez បានប្រកាសឱ្យដឹងថា «ការចាក់វ៉ាក់សាំងមិនមែនជារឿងបង្ខិតបង្ខំដើម្បីឱ្យកុមារចូលរៀនវិញឡើយ ប៉ុន្តែយើងបានអំពាវនាវដល់អាណាព្យាបាលយកកូនទៅចាក់វ៉ាក់សាំងដើម្បីការពារសុវត្ថិភាពជាមួយនឹងវត្តមានវីរុសបំប្លែងថ្មី ដែលតានៅក្នុងប្រទេសគុយបា ហើយកុមារជាច្រើនបានឆ្លងរាលដាលកូវីដ-១៩ ។ ចាប់តាំងពីការផ្ទុះកូវីដ-១៩ រហូតមកទល់ពេលនេះ មានកុមារ ដល់ទៅ១១៧.៥០០នាក់ហើយបានឆ្លងកូវីដ-១៩ ។ ការឆ្លងកូវីដ-១៩កើនឡើងបែបនេះ បានបង្ខំឲ្យប្រទេសនេះបន្តផ្អាកគម្រោងបើកសាលារៀនដែលគ្រោងបើកនៅដើមខែកញ្ញា៕
ដោយ៖ធីរីណា(រូបថត៖Reuters)