ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់បើកបរម៉ូតូខ្វះការប្រុងប្រយ័ត្នទៅបុកគោយន្តកន្ត្រៃពីក្រោយបណ្ដាលឲ្យស្លាប់នៅលើផ្លូវជាតិលេខ៥៧

ចែករំលែក៖

ខេត្តប៉ៃលិន៖ យោងតាមរបាយការណ៍របស់មន្ត្រីនគរបាលចរាចរណ៍នៃស្នងការដ្ឋានខេត្តប៉ៃលិនបានឱ្យដឹងថា មានយុវជនម្នាក់អាយុ១៨ឆ្នាំបានស្លាប់នៅនឹងកន្លែងកើតហេតុ ខណ:ដែលយុវជនរូបនេះបានបើកបរម៉ូតូលឿនក្នុងទិសដៅពីត្បូងទៅជើងក៏ជ្រុលទៅបុកគោយន្តកន្ត្រៃដែលបើកស្របទិសគ្នាយ៉ាងពេញទំហឹងបណ្ដាលឲ្យអ្នកបើកម៉ូតូបោកទៅនឹងគ្រឿងសង្ហារិមនិងដែកគោយន្កកន្ត្រៃពីក្រោយរួចដួលផ្កាប់មុខនៅលើផ្លូវជាតិលេខ៥៧បណ្ដាលឲ្យស្លាប់ភ្លាមៗ  រីឯម៉ូតូជនរងគ្រោះគាបនៅក្រោមគោយន្តកន្ត្រៃ ខូចខាតធ្ងន់យ៉ាងធ្ងន់។

  ក្រោយពីកើតហេតុ សមត្ថកិច្ចនគរបាលជំនាញចរាចរណ៍ក្រុងប៉ៃលិនបានចុះមកពិនិត្យនិងធ្វើការវាស់វែង រួចក៏ប្រគល់សាកសពជូនដល់ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

   សមត្ថកិច្ចជំនាញបានបន្តឱ្យដឹងទៀតថាករណីនេះកើតឡើងនៅវេលាម៉ោង១៨និង៣០នាទី ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចផ្លូវជាតិលេខ៥៧ ស្ថិតនៅក្នុងភូមិទួលល្វា សង្កាត់ទួលល្វា ក្រុងប៉ៃលិន  ខេត្ដប៉ៃលិន បណ្ដាលឲ្យមនុស្សស្លាប់ចំនួន០១នាក់ ខូចខាតម៉ូតូកម្រិតធ្ងន់០១គ្រឿង ។

ប្រភពដដែលបានបញ្ជាក់ថា ជនរងគ្រោះដែលស្លាប់ឈ្មោះ ស៊ាង អុី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិទឹកចេញ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្ដប៉ៃលិន បើកបរម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១II- 5831 បើកបរក្នុងទិសដៅពីត្បូងទៅជើង។ 

   ចំណែកម្ចាស់គោយន្តកន្ត្រៃឈ្មោះ ឡាញ់ វុធ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរលក់គ្រែ រស់នៅស្រុកបារាយណ៍ ខេត្ដកំពង់ធំ បើកបរគោយន្តកន្ត្រៃ (គ្មានរបួស ខូចខាតគោយន្តកន្ត្រៃកម្រិតស្រាល ។

អ្នករួមដំណើរឈ្មោះ ទួន អេន ភេទស្រី  អាយុ៣៩ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នាជាប្រពន្ធ ។មូលហេតុ នៃគ្រោះថ្នាក់ចរាចរណ៍នេះគឺបណ្តាលមកពីកត្ដាមនុស្សដែលបើកបរយានយន្តលើសល្បឿនកំណត់ ។

   ករណីខាងលើនេះ សមត្ថកិច្ចជំនាញនគរបាលចរាចរណ៍នៃស្នងការដ្ឋានខេត្ត បានយកវត្ថុតាងទៅរក្សាទុកនៅស្នងការដ្ឋានដើម្បីរង់ចាំការដោះស្រាយពេលក្រោយ៕

                              

ដោយ៖ ស សារ៉េត


ចែករំលែក៖