ខេត្តកំពង់ស្ពឺ៖ សមត្ថកិច្ចបានតាមចាប់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ពិត មាស ចាន់ប៊ុណ្ណា ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅភូមិទំនប់ក ៥ សង្កាត់ ប៉ោយប៉ែត ក្រុង ប៉ោយប៉ែត ខេត្ដ បន្ទាយមានជ័យ មានជំនាញបង្កើត គណនីហ្វេសប៊ុកក្លែងក្លាយ account fake ជាច្រើន ដេីម្បីធ្វើសកម្មភាព បោកប្រាស់នារីៗ និងស្រ្ដីមួយចំនួនឱ្យលង់ជឿជាក់ ព្រមធ្វេីតាមលក្ខខណ្ឌមួយចំនួន។ តែចុងក្រោយ ក្លាយជាចំណាប់ខ្មាំងរបស់ជនសង្ស័យ នេះទៅវិញ។
នេះបើយោងតាមផេករបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងនៅថ្ងៃទី១៩ខែកញ្ញា ឆ្នាំ២០២១ ។
សមត្ថកិច្ចនគរបាលជំនាញខេត្តកំពង់ស្ពឺបានឲ្យដឹងថា ករណីនេះសមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីជនរងគ្រោះច្រើននាក់និងដោយបានកិច្ចសហការពីជនរងគ្រោះព្រមទាំងមានការសម្របសម្រួ លនីតិវិធីពី អយ្យការអមសាលាដំបូងខេត្ដកំពង់ស្ពឺផង ទើបនៅថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០២១ សមត្ថកិច្ចផែនសន្តិសុខខេត្តកំពង់ស្ពឺ បានធ្វើការស្រាវជ្រាវ និងសហការជាមួយ នគរបាលខេត្ដ បន្ទាយមានជ័យ ឃាត់ខ្លួនមុខសញ្ញាសង្ស័យបាននៅគោលដៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្ដ បន្ទាយមានជ័យ រួចបញ្ជូនមក ស្នងការដ្ឋាននគរបាល ខេត្តកំពង់ស្ពឺ មានចំណាត់ការតាមនីតិវិធី។
នៅចំពោះមុខសមត្ថកិច្ចជំនាញ ជនសង្ស័យ បានឆ្លើយសារភាពថា សកម្មភាពបោកប្រាស់ នារី និងស្រ្ដីមួយចំនួន តាមរយ: ប្រព័ន្ធ បណ្ដាញ ទំនាក់ទំនង សង្គម facebook account fake គឺពិតជាបានធ្វេីសកម្មភាពដោយផ្ទាល់និងចេះជំនាញយ៉ាងពិតប្រាកដ បច្ចុប្បន្ន ខ្លួន បានបង្កេីត account face ចំនួន ១៥ ដេីម្បី ធ្វើសកម្មភាព បោកប្រាស់ នារី និងស្រ្ដីមួយចំនួន ឲ្យលង់ជឿជាក់ថាខ្លួនជាប្រុសស្អាត និងជាអ្នកមានចិត្ដស្មោះ។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវ បានចៅក្រម សម្រេចចេញដីកាបង្គាប់ ឱ្យឃុំខ្លួនបណ្ដោះអាសន្ន នៅពន្ធនាគារ ខេត្តកំពង់ស្ពឺ រង់ចាំ ការជំនុំជំម្រះទោសនៅពេលបន្ទាប់។
សមត្ថកិច្ចបានសំណូមពរស្នើសុំបងប្អូនពលរដ្ឋខ្មែរ ពិសេសនារីក្មេងៗ និងស្រ្ដីមួយចំនួន គួរតែពិចារណា ឱ្យបានច្បាស់នៅពេលដែលខ្លួនបានបង្កើតទំនាក់ទនង ជា friends ជាមួយនរណាម្នាក់ តាមបណ្ដាញទំនាក់ទំនងសង្គម ហ្វេសប៊ុកណាមួយ ? សូមកុំចាញ់បោកលើ profile រូប ប្រុសស្អាត ស្រី ស្អាតដែលជនខិលខូចដាក់បញ្ឆោតងាយស្រួលបោកប្រាស់ប៉ុណ្ណោះ៕
ដោយ ៖ ប្រាថ្នា