នៅថ្ងៃទី២១ខែកញ្ញា រដ្ឋាភិបាលជប៉ុនបានប្រកាសថា សភានឹងបើកកិច្ចប្រជុំពិសេសនៅថ្ងៃទី៤ខែតុលា ដើម្បីបោះឆ្នោតជ្រើសតាំងនាយករដ្ឋមន្ត្រីថ្មី។ ជាមួយគ្នានេះជប៉ុននឹងបោះឆ្នោតនៅខែវិច្ឆិកា ខណៈអាណត្តិក្នុងសភារបស់បណ្តាតំណាងរាស្ត្រជប៉ុននឹងបញ្ចប់នៅថ្ងៃទី២១ខែតុលា។
សារព័ត៌មានក្យូដូរបស់ជប៉ុនបានផ្សាយថា ដើម្បីរៀបចំបោះឆ្នោតថ្មី ការឃោសនាបោះឆ្នោតនឹងចាប់ផ្តើមឡើងនៅថ្ងៃទី៥ខែតុលា ហើយការបោះឆ្នោតយឺតបំផុតនៅថ្ងៃទី ១៧ខែតុលា។ ប៉ុន្តែដោយសារតែនាយករដ្ឋមន្ត្រីថ្មីនឹងត្រូវប្រកាសសមាសភាពគណៈរដ្ឋមន្ត្រីថ្មី និងការថ្លែងសុន្ទរកថា ស្តីពីគោលនយោបាយជាតិ អាចនឹងធ្វើឲ្យការបោះឆ្នោតមិនអាចដំណើរការតាមការគ្រោងទុកនោះឡើយ។
នេះជាលើកទីមួយហើយ ចាប់តាំងពីសង្គ្រាមលោកលើកទីពីរ ជប៉ុនបានរៀបចំបោះឆ្នោតក្រោយតំណាងរាស្ត្រក្នុងសភាផុតកំណត់ ។ កាលពីថ្ងៃទី១៧ខែកញ្ញា ការប្រកួតប្រជែងតំណែងប្រធានគណបក្សកាន់អំណាចបានចាប់ផ្តើម ដោយមានបេក្ខភាព៤រូប ប្រកួតប្រជែង។ តាមគម្រោងនៅថ្ងៃទី២៩ខែកញ្ញា នឹងបោះឆ្នោតជ្រើសរើសប្រធានគណបក្សកាន់អំណាច LDP ដែលមានកៅតំណាងរាស្ត្រភាគច្រើននៅក្នុងសភា៕
ដោយ៖ ធីរីណា(រូបថត៖AFP/TTXVN )