ខេត្តព្រះសីហនុ៖ បេីយោងតាមប្រភពព័ត៍មានពីកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់ នៅព្រឹកថ្ងៃពុធទី២២ ខែកញ្ញា ឆ្នាំ២០២១នេះ បានឱ្យដឹងថា កម្លាំងជំនាញកងរាជអាវុធហត្ថស្រុក បានសហការជាមួយកម្លាំងបង្ក្រាបបទល្មើសសត្វព្រៃចល័ត (វ៉ាយអេត) ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃចល័ត កាលពីរសៀលថ្ងៃទី២១ ខែកញ្ញាម្សិលមិញនេះ ចុះធ្វើការបង្រ្កាប បទល្មើសជួញដូរ និងរក្សាទុកសត្វព្រៃដោយខុសច្បាប់ ស្ថិតនៅភូមិបឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
មន្រ្តីកងរាជអាវុធហត្ថស្រុកព្រៃនប់ បានបញ្ជាក់បន្ថែមថា ជាលទ្ធផល កម្លាំងជំនាញបានដកហូតវត្ថុតាងរួមមាន៖
-សាច់ឈ្លូស 7 kg
-សាច់ជ្រូកព្រៃ 15 kg
-សាច់ប្រម៉ា 1 kg
-សត្វកុក 5 ក្បាល
-សត្វកំប្លុក 6 ក្បាល
-សត្វចាបស្រូវ 5 ក្បាល
-អណ្ដើកចំនួន 71 ក្បាល = 36 kg
-កុកក្រហមរស់ 5 ក្បាល។
គួរបញ្ជាក់ថា បច្ចុប្បន្ន វត្ថុតាងសត្វដែលរស់ត្រូវបានយកទៅលែងនៅទីតាំងដែលមានសុវត្ថិភាព។ រីឯសាច់និងសត្វដែលងាប់ត្រូវបានយកទៅដុតកម្ទេចចោល ចំពោះម្ចាស់វត្ថុតាងត្រូវបានផាកពិន័យតាមនីតិវិធី៕
ដោយ៖សហការី