ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសុខាភិបាលចេញសេចក្តីជូនដំណឹង ស្តីពីការរៀបចំ និងនីតិវិធីប្រតិបត្តិស្តង់ដារ សម្រាប់ ដាក់ឲ្យអនុវត្ត នៅផ្សារទំនើប និងផ្សារ សាធារណៈទាំងអស់ នៅទូទាំងប្រទេស

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនដំណឹង ស្តីពីការរៀបចំ និងនីតិវិធីប្រតិបត្តិស្តង់ដារ សម្រាប់ ដាក់ឲ្យអនុវត្ត នៅផ្សារទំនើប និងផ្សារ សាធារណៈទាំងអស់ នៅទូទាំងប្រទេស។ 

សូមបញ្ជាក់ថា រដ្ឋមន្ត្រីក្រសួងសុខាភិបាលនិងជា ប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ សូមគោរពជូន លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍

កម្មវត្ថុ៖ ការរៀបចំនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់ដាក់ឱ្យអនុវត្តនៅផ្សារទំនើប និងផ្សារសាធារណៈទាំងអស់ នៅទូទាំងប្រទេស។

តបតាមកម្មវត្ថុខាងលើ ខ្ញុំសូមជម្រាបជូន លោករដ្ឋមន្ត្រី មេត្តាជ្រាបថា ដោយពិនិត្យឃើញ ស្ថានភាពនៃការរាតត្បាតជំងឺកូវីដ-១៩ មានសភាពធូរស្រាល និងដើម្បីជំរុញដំណើរការនៃសេដ្ឋកិច្ច និងសង្គមជាតិ ទាំងមូលទៅតាមគន្លងប្រក្រតីភាព សូមក្រសួងទេសចរណ៍ត្រៀមរៀបចំនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់ដាក់ឱ្យ អនុវត្តនៅផ្សារទំនើប និងផ្សារសាធារណៈទាំងអស់នៅទូទាំងប្រទេស។ នីតិវិធីប្រតិបត្តិស្តង់ដារត្រូវផ្តោតទៅលើ ទាំងវិធានសុខាភិបាល វិធានការរដ្ឋបាល និងវិធានការច្បាប់ ដើម្បីធានាបានទាំងផ្នែកសុខភាពសាធារណៈ ទាំងការ ងើបឡើងវិញ នៃសេដ្ឋកិច្ចជាតិ។

សេចក្តីដូចបានជម្រាបជូនខាងលើ សូម លោករដ្ឋមន្ត្រី មេត្តាពិនិត្យ និងចាត់ចែងតាមការគួរ ។

សូម លោករដ្ឋមន្ត្រី មេត្តាទទួលនូវការគោចអានដ៏ជ្រាលជ្រៅពីខ្ញុំ៕

ដោយ ៖ សិលា


ចែករំលែក៖