ខ្សែប្រយុទ្ធ Robert Lewandowski បានទទួលស្បែកជើងមាសនៅតំបន់អឺរ៉ុប២០២០-២០២១ ដោយរកបាន ៤១គ្រាប់នៅ Bundesliga សម្រាប់ក្លិបBayern Munich។ ពានរង្វាន់នេះត្រូវបានផ្តល់ឱ្យអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅលីគក្នុងស្រុកទាំងអស់នៅទូទាំងទ្វីបអឺរ៉ុប។
Lewandowski មានវ័យ៣៣ឆ្នាំគឺជាកីឡាករដែលមានមូលដ្ឋាននៅប្រទេសអាឡឺម៉ង់ទី២ប៉ុណ្ណោះដែលឈ្នះវាបន្ទាប់ពីវីរបុរស Bayern លោក Gerd Muller ឈ្នះកាលពីឆ្នាំ១៩៧១-១៩៧២។ គាត់បាននិយាយថា “ខ្ញុំឧទ្ទិសពានរង្វាន់នេះដល់មនុស្សទាំងអស់ដែលនៅក្បែរខ្ញុំជារៀងរាល់ថ្ងៃ” ។
Lewandowski បានបន្ថែមថា “ខ្ញុំសូមអរគុណដល់គ្រួសាររបស់ខ្ញុំ មិត្តរួមក្រុមរបស់ខ្ញុំ គ្រូបង្វឹក និងក្រុម Bayern Munich ទាំងមូល។ ខ្ញុំមិនអាចឈ្នះពានរង្វាន់បែបនេះបានទេ បើគ្មានការគាំទ្រពីពួកគេ។ នៅក្នុងកីឡាដូចជានៅក្នុងជីវិតដែរ វាមានសារៈសំខាន់ណាស់ដែលអ្នកឱ្យតម្លៃគ្នា គាំទ្រគ្នាទៅវិញទៅមក តែងតែមានភាពយុត្តិធម៌ចំពោះគ្នា និងព្យាយាមធ្វើជាគំរូដល់អ្នកដទៃ។ ខ្ញុំពិតជារីករាយជាមួយនឹងអ្វីដែលយើងសម្រេចបានរួមគ្នា”។
រដូវកាលចុងក្រោយរបស់ខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញគឺខ្ពស់បំផុតចាប់តាំងពី Cristiano Ronaldo បានឈ្នះពានរង្វាន់នេះនៅឆ្នាំ២០១៥ ជាមួយក្រុម Real Madrid បន្ទាប់ពីរកបាន៤៨គ្រាប់។
Lewandowski បានយកឈ្នះ Lionel Messi (៣០គ្រាប់) និង Ronaldo (២៩គ្រាប់) ក្នុងការបង្ហាញខ្លួនចំនួន២៩លើកនៅក្របខ័ណ្ឌ Bundesligaរបស់គាត់។
ពានរង្វាន់នេះធ្លាប់ឈ្នះ៦ដងរួចមកហើយដោយកីឡាករ Messi, កីឡាករCiro Immobile និង Luis Suarez ក៏បានបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលផងដែរ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)