ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធក្នុងករណីជួញដូរថ្នាំញៀន

ចែករំលែក៖

ខេត្តបាត់ដំបង៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បង្ក្រាបបានករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។

លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបងបានឱ្យដឹងថា នៅក្នុងកិច្ចចុះប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង ១៤និង៣៥នាទីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ។

ជាមួយគ្នានេះដែរក្នុងបទល្មើសជាក់ស្តែងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ សេង សុខឡា ភេទប្រុស  អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ។

-វត្ថុតាងដកហូតបានរួមមាន៖

– ថ្នាំញៀនមេតំហ្វេតាមីនប្រភេទ(ម៉ាទឹកកក ICE)ចំនួន ១០ថង់ (ទំងន់ ៣៦.១៥ក្រាមទាំងសំបក)

-ថ្នាំញៀនប្រភេទ (កេតាមីន)ចំនួន ០១ថង់ (ទម្ងន់ ២១.៥៥ក្រាម ទាំងសំបក)

-ថ្នាំញៀនប្រភេទ(អុិចស្តាស៊ី)ចំនួន ៦២គ្រាប់ (ទម្ងន់ ២៣.៣០ក្រាម ទាំងសំបក)

-ជញ្ជីងថ្លឹងថ្នាំចំនួន ០១គ្រឿង

-ទូរស័ព្ទដៃចំនួន ០១គ្រឿង និងសម្ភារៈច្រករំលែកថ្នាំញៀនលក់មួយចំនួន ។

ក្រោយពីឃាត់ខ្លួនជនសង្ស័យនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង កំពុងរៀបចំសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធី៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖