ព័ត៌មានទាន់ហេតុការណ៍៖

រញ្ជួយដីជាលើកដំបូងក្នុងប្រវត្តិសាស្ត្រនៅជិតទីក្រុងមែលប៊ឺន ប្រទេសអូស្ត្រាលី

ចែករំលែក៖

មានការរញ្ជួយដីកម្រិត៦រ៉ិចទ័រនៅជិតទីក្រុងមែលប៊ឺន ប្រទេសអូស្ត្រាលី បណ្តាលឲ្យផ្ទះសម្បែងជាច្រើនរងការខូចខាត ។ ពលរដ្ឋស្ថិតនៅតំបន់ភាគខាងជើងទីក្រុងនេះគ្មានអគ្គិសនីប្រើប្រាស់ឡើយ។
នៅថ្ងៃទី២២ខែកញ្ញានេះ ក្រសួងវិទ្យាសាស្ត្រ ភូមិសាស្ត្រ អូស្ត្រាលី បានឱ្យដឹងថា ការរញ្ជួយដីមានកម្រិតដល់ទៅ៦រ៉ិចទ័រ ជិតទីក្រុងមែលប៊ឺនប្រទេសនេះ។ តំបន់ដែលរងគ្រោះដោយការរញ្ជួយដីគឺនៅជិត ស្រុក Mansfield មានចម្ងាយពីទីក្រុងមែលប៊ឺន ប្រមាណ ២០០គីឡូម៉ែត្រ នៅភាគឦសានក្នុងជម្រៅក្រោមដី១០គឺឡូម៉ែត្រ។
វិទ្យុ 3AW របស់អូស្ត្រាលីបានផ្សាយថា ការរញ្ជួយដីបង្កឲ្យមានការបាក់បែកខូចផ្ទះសម្បែងជាច្រើន ក្នុងផ្លូវមួយនៃទីក្រុងមែលប៊ឺន ។ ចំណែកពលរដ្ឋនៅតំបន់ភាគខាងជើងទីក្រុងបានដាច់អគ្គិសនីបង្កផលលំបាកយ៉ាងខ្លាំងក្នុងការរស់នៅ។
លោក Parke Mayo អាយុ៣០ ឆ្នាំជាបុគ្គលិកហាងកាហ្វេមួយកន្លែងបានឱ្យដឹងថា «ពេលយើងខ្ញុំកំពុងតែធ្វើការ អ្វីគ្រប់យ៉ាងបានអង្រួន ធ្វើឲ្យខ្ញុំក៏ដូចជាមិត្តភក្តិតក់ស្លុតយ៉ាងខ្លាំង»។ ការរញ្ជួយដីទ្រង់ទ្រាយធំនេះ គឺមិនដែលកើតឡើងនោះឡើយនៅតំបន់ប្រជុំជនប្រទេសអូស្ត្រាលី ទើបបង្កក្តីព្រួយបារម្ភ ការភ័យខ្លាចយ៉ាងខ្លាំងដល់ពលរដ្ឋ ។
អភិបាលក្រុង លោកMansfield Mark Holcom បានឱ្យដឹងថា ការរញ្ជួយដី បង្កការខូចខាតយ៉ាងខ្លាំងដល់ស្រុក Mansfield និងបង្កការភ្ញាក់ផ្អើលនិងក្តីបារម្ភយ៉ាងខ្លាំងដល់ពលរដ្ឋ។ ពលរដ្ឋមិនដឹងថាអ្វីកំពុងតែកើតឡើងនោះឡើយ ដោយវាមិនធ្លាប់កើតមានឡើងពីមុនមក ៕(ដោយ៖ធីរីណា)

រូបថត៖heraldsun

រូបថត៖AFP

 

 


ចែករំលែក៖